អ្នកនាំពាក្យរបស់អង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Behrouz Kamalvandi |
យោងតាមលោក Kamalvandi បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់អាចអនុវត្តវិធានការផ្សេងៗគ្នាមួយចំនួន ក្នុងនោះមានការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាឆ្នាំ ២០១៥ ប្រសិនបើបញ្ហានុយក្លេអ៊ែររបស់ប្រទេសនេះត្រូវបានលើកឡើងសារជាថ្មីម្តងទៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកក៏បានសង្កត់ធ្ងន់ថា នៅពេលនោះកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់ហើយទុកជា មោឃៈបន្តទៀតឡើយ។ លោក Kamalvandi បានក្រើនរំលឹកថា សេចក្តីសម្រេចចិត្តស្តីពីការព្យួរកិច្ចសន្យាដោយស្ម័គ្រចិត្តមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺសំដៅបង្កលក្ខណៈងាយស្រួលដល់ភាគីអឺរ៉ុបមានពេលវេលា អនុលោមតាមកាតព្វកិច្ចនៃការប្តេជ្ញារបស់ខ្លួន ព្រមទាំងតម្រង់ទិសសំរាប់កិច្ចព្រមព្រៀងអន្តរជាតិនេះឱ្យវិលត្រឡប់តាមគន្លងដ៏ត្រឹមត្រូវវិញផងដែរ។