មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងនិងជប៉ុនបានអះអាងថាស.ប.​ប កូរ៉េបានបាញ់បង្ហោះមីស៊ីល

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាបបានដកស្រង់ប្រភពព័ត៌មានពីក្រុមប្រឹក្សាសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) ដោយអះអាងថា វត្ថុទាំងនេះហាក់ដូចជាមីស៊ីលរយៈចម្ងាយខ្លី។
មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងនិងជប៉ុនបានអះអាងថាស.ប.​ប កូរ៉េបានបាញ់បង្ហោះមីស៊ីល - ảnh 1 មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងនិងជប៉ុនបានអះអាងថា ស.ប.ប កូរ៉េបានបាញ់បង្ហោះមីស៊ីល

ទន្ទឹមនឹងនេះដែរ ខណៈដែលពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង  AFP មន្ដ្រី JCS មួយរូបក៏បានបញ្ជាក់ថា នេះជាមីស៊ីល ហើយនាពេលប្ចុប្បន្ននេះមជ្ឈដ្ឋានមន្ត្រីទីក្រុងសេអ៊ូល និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគទូទៅអំពី        អាវុធនេះ។ មន្ត្រីរូបនេះបានឲ្យដឹងថា «យើងអះអាងថានេះគឺជាមីស៊ីល។ មីស៊ីល មមួយគ្រាប់បានហោះក្នុងរយៈចម្ងាយ ៤៣០ គីឡូម៉ែត្រ និងមួយគ្រប់ទៀតត្រូវបានគេគណនាហោះរយៈចម្ងាយឆ្ងាយជាងបន្តិចនេះផងដែរ »។ នៅក្នុងប្រតិកម្មមួយបន្តទៀត រដ្ឋមន្ត្រីការពារជាតិជប៉ុនបានបញ្ជាក់ថាស.ប.ប កូរ៉េ បានចាប់ផ្តើមបាញ់បង្ហោះបណ្តា"វត្ថុ " នាព្រឹកថ្ងៃទី២៥ ខែកក្កដា ប៉ុន្តែវត្ថុទាំងនេះបានធ្លាក់ចូលទៅក្នុងសមុទ្រនៅខាងក្រៅសមុទ្ររបស់ជប៉ុន។ទង្វើនេះត្រូវបានគេចាត់ទុកជាសកម្មភាព "ពិតជាគួរឲ្យសោកស្តាយណាស់" ៕

ប្រតិកម្មទៅវិញ