ម្ចាស់ការដោះស្រាយ និងឆ្លើយសំណួររបស់ម្ចាស់ឆ្នោត

Chia sẻ
(VOVWORLD) - បន្តសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានោះ នាព្រឹកថ្ងៃទី ២១ ធ្នូ ក្រោយពីបានធ្វើការពិចារណាលើការធ្វើវិសោធនកម្មសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាស្ដីពីរបបចំណាយមួយចំនួនធានាសកម្មភាពរបស់រដ្ឋសភានោះ គណៈកម្មា ធិការ អចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការពិចារណាលើរបាយការណ៍ការងារបំណងប្រាថ្នាប្រជាជនប្រចាំខែវិច្ឆិកា
នៃរដ្ឋសភា។
ម្ចាស់ការដោះស្រាយ និងឆ្លើយសំណួររបស់ម្ចាស់ឆ្នោត - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖quochoi.vn)

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានចាត់ទុកថា ដើម្បីលើកកម្ពស់គុណភាពការងារបំណងប្រាថ្នាប្រជាជននោះ គណៈកម្មការបំណងប្រាថ្នាប្រជាជនគប្បីទទួលមតិយោបល់យ៉ាងពេញលេញពីសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងនោះផ្ដោតសំខាន់លើបញ្ហាមួយចំនួនដូចជា៖ ពិនិត្យការទទួល និងឆ្លើយតបសំណើរជូនម្ចាស់ឆ្នោត ហើយធ្វើការវាយតម្លៃបើប្រៀបធៀបនឹងអាណត្តិមុន; បំពេញបន្ថែមទៅក្នុងរបាយការណ៍ស្ដីបីបញ្ហាលេចធ្លោមួយចំនួន ដែលពាក់ព័ន្ធនឹងការទូទាត់ប្រាក់ធានារ៉ាប់រងជូនអ្នកឆ្លងជំងឺកូវីដ ១៩ ជាដើម។

ម្ចាស់ការដោះស្រាយ និងឆ្លើយសំណួររបស់ម្ចាស់ឆ្នោត - ảnh 2ទិដ្ឋភាពនៃសម័យប្រជុំ  (រូបថត៖quochoi.vn)
ទាក់ទងនឹងការងារត្រៀមរៀបចំឲ្យសម័យប្រជុំរដ្ឋសភាវិសាមញ្ញលើកដំបូងនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យសមាជិករដ្ឋសភា គណៈប្រតិភូសមាជិករដ្ឋសភា និងរណសិរ្សមាតុភូមិម្ចាស់ការក្ដាប់ជាប់ និងតាមដានមតិយោបល់ និងបំណងប្រាថ្នារបស់ប្រជាជាន និងម្ចាស់ឆ្នោតនៅទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ