មេគង្គ៖ ដងទន្លេសហប្រតិបត្តិការ និងអភិវឌ្ឍន៍

Chia sẻ
(VOVWORLD) -ក្នុងឱកាសវៀតណាមជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំសន្និសីទជាន់ខ្ពស់អនុតំបន់ទន្លេមេគង្គបើកទូលាយ (GMS) លើក ៦ និងសន្និសីទជាន់ខ្ពស់ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម (CLV) លើកទី ១០ នោះ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បាននិពន្ធអត្ថបទក្រោមចំណងជើងថា៖ “មេគង្គ៖ ដងទន្លេសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។
មេគង្គ៖ ដងទន្លេសហប្រតិបត្តិការ និងអភិវឌ្ឍន៍ - ảnh 1 នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc

ក្នុងអត្ថបទសរសេរនេះ លោក Nguyen Xuan Phuc បានអះអាងថា៖ ចាប់តាំងពីពេលចាប់បដិសន្ធិ មកដល់បច្ចុប្បន្ននេះ បណ្ដាយន្តការសហប្រតិបត្តិការមេគង្គបានរួមវិភាគទានយ៉ាងសំខាន់ៗចំពោះការអភិវឌ្ឈរបស់តំបន់។ រាល់ក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ គឺជាវេទិការសម្រាប់ប្រទេសនៅតំបន់មេគង្គពង្រឹងទំនុកទុកចិត្ត និងបង្កើនកិច្ចសហប្រតិប្តិការ។

លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ក្នុងទិដ្ឋភាពទូទៅនេះ តំបន់មេគង្គគឺជា៖ លំហសន្តិសុខ និងអភិវឌ្ឍន៍ ផ្ទាល់របស់វៀតណាម និងកិច្ច
សហប្រតិបត្តិការមេគង្គដែលត្រូវបានអនុវត្តន៍នៅវៀតណាម បាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាច្រើន។ នោះគឺជួយឲ្យវៀតណាមទាក់ទាញប្រភពកម្លាំងពីដៃគូអភិវឌ្ឍន៍ ដើម្បីបម្រើការអភិវឌ្ឍខាងសេដ្ឋកិច្ច សង្គមកិច្ចក្នុងប្រទេស ហើយរួមចំណែកជំរុញកំណើន និង

កាត់បន្ថយភាពក្រីក្រ។ កិច្ចសហប្រតិបត្តិមគង្គក៏ជំរុញការតភ្ជាប់ខាងសេដ្ឋកិច្ចរវាងវៀតណាមនឹងប្រទេសនៅក្នុ,ងតំបន់ជាច្រើន ហើយជួយឲ្យវៀតណាមមានកាណាល់សន្ទនាជាច្រើនថែមទៀតជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ទន្លេមេគង្គផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា៖ វៀតណាមបាន និងកំពុងចូលរួមយ៉ាងម្ចាស់ការ និងសកម្មទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គទាំងអស់ ហើយរួមជាមួយប្រទេសជាសមាជិកនានាកសាងយន្តការធ្វើការប្រកបដោយប្រសិទ្ធភាព និងពង្រីកនូវឧត្តមភាពរបស់ភាគីចូលរួមនានា និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់តំបន់ផងដែរ៕

ប្រតិកម្មទៅវិញ