|
ប្រធានាធិបតីកូឡុំប៊ីលោក Manuel Santos (ខាងស្ដាំ)និងសមភាគីម៉ិកស៊ិកលោក Pena Nieto នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារ (រូបថត៖EPA/TTXVN) |
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅកូឡុំប៊ីរបស់ប្រធានា
ធិបតីម៉ិកស៊ិកលោក Enrique Pena Nieto នោះ នាថ្ងៃទី២៧ តុលា តំណាងរដ្ឋាភិបាល
ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការចំនួន៩ស្ដីអំពីការ
បង្កើនពាណិជ្ជកម្មបរទេស គោលនយោបាយការពារអតិថិជន សហប្រតិបតិ្តការ
បច្ចេកទេស ការអភិរក្សបេតិកភ័ណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រ បរិស្ថាននិងការ
អភិវឌ្ឍន៍ដោយនិរន្តរភាព។មុននោះ នៅជំនួបចរចារជាមួយសមភាគីប្រទេសម្ចាស់
ផ្ទះលោក Juan Manuel Santos ប្រធានាធិបតីលោក Pena Nieto បានអះ អាងនូវការ
គាំទ្រចំពោះដំណើរការសន្តិភាពនៅកូឡុំប៊ី ហើយសន្យាបង្កើនកិច្ច សហប្រតិបតិ្ត
ការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស អប់រំ កីឡា វប្បធម៌ ទេសចរណ៍
និងសន្តិសុខជាដើម។ រីឯខ្លួនវិញ ប្រធានាធិបតីកូឡុំប៊ីលោក Manuel Santos បាន
វាយតំលៃខ្ពស់ចំពោះ រាល់ការរួមវិភាគទាន កាគាំទ្រនិងការសន្យារបស់ម៉ិកស៊ិក
ចំពោះដំណើរការ សន្តិភាពនៅប្រទេសនេះ៕