ភាពស្អាតរបស់នារីវៀតណាមក្នុងកម្មវិធី “អាវផាយរបស់យើង”

Chia sẻ
(VOVworld) – នាយប់ថ្ងៃទី ១៨ តុលា កម្មវិធីសម្តែងម៉ូដ “អាវផាយរបស់យើង” បាន ប្រព្រឹត្តទៅនៅមណ្ឌលកេរ្តិ៍តំណែល Van Mieu Quoc Tu Giam នៅទីក្រុងហាណូយ។
ភាពស្អាតរបស់នារីវៀតណាមក្នុងកម្មវិធី “អាវផាយរបស់យើង”  - ảnh 1
ភាពស្អាតរបស់នារីវៀតណាមក្នុងកម្មវិធី “អាវផាយរបស់យើង” (Image: VOV)


(VOVworld) – នាយប់ថ្ងៃទី ១៨ តុលា កម្មវិធីសម្តែងម៉ូដ “អាវផាយរបស់យើង” បាន ប្រព្រឹត្តទៅនៅមណ្ឌលកេរ្តិ៍តំណែល Van Mieu Quoc Tu Giam នៅទីក្រុងហាណូយ។ គោលដៅនៃកម្មវិធីនេះគឺសំដៅលើកដំកើងភាពស្អាតអស្ចារ្យរបស់អាវផាយនិងនារី
វៀតណាម។ កម្មវិធីនេះគឺសកម្មភាពមួយក្នុងចំណមសកម្មភាពរំរលឹកខួបអនុស្សារវរីយ៍
លើកទី ៨៤ នៃទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀតណាមនិងទិវានារីវៀតណាម (ថ្ងៃទី
២០ តុលា)។ អ្នកបង្កើតម៉ូដចំនួន ១៧ រូបមកពីទីក្រុងហាណូយ ទីក្រុង Hue និងទីក្រុង
ហូជីមិញ​រួម ជាមួយអាវផាយចំនួន ៣ រយអាវបានចូលរួមកម្មវិធីនេះ។ អ្នកបង្កើតម៉ូដ
លោកស្រី Minh Hanh បានឲ្យដឹងថា៖

“វត្ថុធាតុសម្បូបែបជាច្រើនត្រូវបានប្រើប្រាស់ក្នុងការកាត់ដេរអាវផាយលើកនេះ។ យើង ខ្ញុំបានប្រើប្រាស់បច្ចេកទេសបោះពុម្ពថ្មីនិងកាត់ដោយ laser។ ខ្ញុំគិតថា៖ នេះគឺជាលើក ដំបូងដែលព្រឹត្តិការណ៍មួយទាក់ទញការចូលរួមរបស់មនុស្សជាច្រើនដើម្បីរៀបចំឡើង ព្រឹត្តិការណ៍សំរាប់នារី៕”

ប្រតិកម្មទៅវិញ