|
ភាពវិសេសវិសាលនៃការប្រជុំផ្សាររាត្រីក្នុងបុណ្យតេតប្រពៃណី ២០១៧ (VOV) |
(VOVworld) – នាដើមឆ្នាំថ្មី ឆ្នាំរកានព្វស័ក ២០១៧ ពីរាត្រីថ្ងៃទី ២ ដល់ព្រឹក
ថ្ងៃទី ៣ ខែ មិគសិរ ការប្រជុំផ្សារសាលាភូមិ Bich La នៅឃុំ Trieu Dong ស្រុក
Trieu Phong នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម ប្រព្រឹត្តទៅដ៏
អ៊ូអរ សប្បាយរីករាយ។ ទោះបីជាប្រព្រឹត្តទៅក្នុងរយៈពេលតែមួយរាត្រីក្តី ប៉ុន្តែ
ការប្រជុំផ្សារវិសេសវិសាលនេះទាក់ទាញការចូលរួមរបស់ប្រជាពលរដ្ឋនិងភ្ញៀវ
ទេសចររាប់ពាន់នាក់។ ចំណុចសំខាន់នៃពិធីបុណ្យនៅផ្សារ Bich La គឺពិធី
ការហៅ ទេវតា Kim Quy ដើម្បីបួងសួងឆ្នាំថ្មីសុខសាន្តត្រាណសម្បូរធូរធារ។
លោកស្រី Nguyen Thi Quynh Nhu ប្រជាពលរដ្ឋមួយរូបចូលរួល ការប្រជុំផ្សារ
នេះ បានចែក រំលែកថា៖
«ឆ្នាំណាក៏ ខ្ញុំចូលរួមការប្រជុំផ្សារសាលាភូមិ Bich La ផងដែរ។ ពិធីបុណ្យ
នៅផ្សារសាលាភូមិ Bich La មានតាំងពីយូរយាណាស់ មកហើយ ខ្ញុំមកទីនេះ
ដើម្បីបួងសួងសុំឆ្នាំថ្មីសុភមង្គលនិងមានត័ព្វសំណាងល្អ៕»