ភាពយន្តវៀតណាមទាក់ទាញទស្សនិកជននៅមហោស្រពភាពយន្តអន្តរជាតិ Berlin ២០១៤

Theo VOVWORLD -
Chia sẻ
Vovworld-មហោស្រពភាពយន្តអន្តរជាតិ Berlin លើកទី៦៤បានប្រារព្ធ​ឡើង​នាយប់ថ្ងៃទី៦កុម្ភៈនៅរដ្ឋធានី Berlin របស់អាល្លឺម៉ង់។ 
ភាពយន្តវៀតណាមទាក់ទាញទស្សនិកជននៅមហោស្រពភាពយន្តអន្តរជាតិ Berlin ២០១៤ - ảnh 1
ខ្សែភាពយន្តរឿង “ទឹក២០៣០”របស់អ្នកដឹកនាំរឿង Nguyen Vo Nghiem Minh (thanhnien.com.vn)

        Vovworld-មហោស្រពភាពយន្តអន្តរជាតិ Berlin លើកទី៦៤បានប្រារព្ធ​ឡើង​នាយប់ថ្ងៃទី៦កុម្ភៈនៅរដ្ឋធានី Berlin របស់អាល្លឺម៉ង់។ ខ្សែភាពយន្តរឿង “ទឹក
២០៣០”​របស់​អ្នក​ដឹកនាំរឿង Nguyen Vo Nghiem Minh ត្រូវបានបញ្ចាំងចាប់ផ្ដើម
ឲ្យកម្មវិធី Panorama នៅមហោស្រព។

        ផ្លាស់ប្តូរជាមួយមជ្ឈដ្ឋានសារព័ត៌មានមុនពិធីប្រារព្ធ អ្នកដឹកនាំរឿង Nguyen
Vo Nghiem Minh បានឲ្យដឹងថា ការដែលខ្សែភាពយន្តរឿង “ទឹក២០៣០”ត្រូវបាន​
គណៈ​ចាត់តាំង Berlinale ជ្រើសរើសបញ្ចាំងចាប់ផ្ដើម Panorama ក្នុងរាត្រីប្រារព្ធ​
មហោស្រព​ជាកត្តិយសដ៏ធំធេង ប្រការនេះនឹងជួយឲ្យទស្សនិកជនពិភពលោក​ស្គាល់ដល់វៀតណាមនិងភាពយន្តវៀតណាមជាច្រើនថែមទៀត។ ខ្សែភាពយន្ត
“ទឹក២០៣០” បានផ្ដោតទៅលើស្ថានភាពបំរែបំរួលអាកាសធាតុ សង្ឃឹមថានឹងនាំ
មកឲ្យ​ទស្សនិកជន​ទស្សនៈដោយឡែកថ្មីថ្មងអំពីផលវិបាកនៃស្ថានភាពបំរែបំរួល
អាកាស​ធាតុសកល៕

ប្រតិកម្មទៅវិញ