ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់មិនជះឥទ្ធិពលទៅលើជំនួបចរចារសន្តិភាពស៊ីរីឡើយ

Chia sẻ
(VOVworld) - បេសកជនពិសេសរបស់អ.ស.បទទួល
បន្ទុកបញ្ហាស៊ីរីលោកStaffan de Mistura នាថ្ងៃទី៥ មករា
 បានឲ្យដឹងថា ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិង
អ៊ីរ៉ង់នឹងមិនជះឥទ្ធពលអសកម្មណាមួយទៅលើជំនួប
ចរចារអំពីស៊ីរីដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ មករា នៅទីក្រុងហ្សឺណែវប្រទេសស្វីសឡើយ។
ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់មិនជះឥទ្ធិពលទៅលើជំនួបចរចារសន្តិភាពស៊ីរីឡើយ - ảnh 1
បាតុករនៅទីក្រុងបាដាដនាថ្ងៃទី៣ មករា ប្រឆាំងជំទាស់ការប្រហារជីវិតបុព្វជិត Nimr al-Nimr
(រូបថត៖AFP/TTXVN)

(VOVworld) - បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan
 de Mistura នាថ្ងៃទី៥ មករា បានឲ្យដឹងថា ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិង
អ៊ីរ៉ង់នឹងមិនជះឥទ្ធពលអសកម្មណាមួយទៅលើជំនួបចរចារអំពីស៊ីរី ដែលគ្រោងនឹង
ប្រព្រឹត្តទៅនាថ្ងៃទី២៥ មករា នៅទីក្រុងហ្សឺណែវប្រទេស ស្វីសឡើយ។សេចក្ដីថ្លែង
ការណ៍នេះត្រូវបាននាំចេញបន្ទាប់ពីជំនួបសន្ទនារវាងលោក Mistura និងរដ្ឋមន្រ្តីការ
បរទេសអារ៉ាប់ប៊ីសាអូឌីតលោក Adel al-Jubeir នៅទីក្រុង Riyadh។មុននោះ ឯកអគ្គ
រដ្ឋទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅអ.ស.បក៏បានអះអាង ថា ការដែលប្រទេសនេះ
ផ្ដាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់នឹងមិនជះឥទ្ធិពលទៅលើ ការខំប្រឹងប្រែងកសាង
សន្តិភាពសំរាប់ស៊ីរីនិងយេម៉ែនឡើយ។ទំនាក់ទំនងរវាង អ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត
បានធ្លាក់ចូលភាពតានតឹងក្រោយពីរដ្ឋអំណាច Riyadh សម្លាប់បុព្វជិតនិកាយ
Shii’te លោក Nimr al-Nimr។រដ្ឋាភិបាលអ៊ីរ៉ង់បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះ
រឿងក្ដីនេះ ខណៈដែលបាតុករអ៊ីរ៉ង់ជាច្រើនបានវាយប្រហារ ទៅលើស្ថានទូតនិង
ស្ថានកុងស៊ុលអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅប្រទេសសាធារណៈ រដ្ឋអ៊ីស្លាមនេះ។
Riyadh បានផ្ដាច់ទំនាក់ទំនងការទូតជាមួយ Tehran ដើម្បី សំដែងការប្រឆាំងជំទាស់៕

ប្រតិកម្មទៅវិញ