ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko |
លោក Vladimir Putin បានឲ្យដឹងថា ករណីនៅសមុទ្រខ្មៅគឺជា "ឧប្បត្តិហេតុព្រំដែន" ហើយការដែលទីក្រុង Kiev បានប្រកាសស្ថានភាពសង្គ្រាមគឺជា "ប្រតិកម្មហួសហេតុមួយ"។ លើសពីនេះទៀតលោក Vladimir Putin បានលើកច្បាស់ទៀតថា នាវាអ៊ុយក្រែនមិនបានគោរពតាមច្បាប់ឲ្យបានត្រឹមត្រូវនៅពេលដែលឆ្លងកាត់ច្រកសមុទ្រ Kerch ចូលក្នុងសមុទ្រ Azov នៃដែន សមុទ្ររុស្ស៊ី និងមិនបានឆ្លើយតបទៅនឹងការទាក់ទងតាមរយៈវិទ្យុពីកម្លាំងឆ្មាំសមុទ្រព្រំដែន រុស្ស៊ីនោះឡើយ៕