ភាពតានតឹងបានផ្ទុះឡើងនៅទួរគីបន្ទាប់ពីការផ្ទុះអណ្តូងរ៉ែធ្យូងថ្ម

Chia sẻ
(VOVworld) – ភាពតានតឹងបានផ្ទុះឡើងនៅទួរគីបន្ទាប់ពី
ការផ្ទុះអណ្តូងរ៉ែធ្យូងថ្មដែល បានកើតមានឡើងនាថ្ងៃទី
១៣ ឧសភា ធ្វើឲ្យមនុស្សរាប់រយនាក់ត្រូវស្លាប់និងរង របួស។
ភាពតានតឹងបានផ្ទុះឡើងនៅទួរគីបន្ទាប់ពីការផ្ទុះអណ្តូងរ៉ែធ្យូងថ្ម - ảnh 1
ភាពតានតឹងបានផ្ទុះឡើងនៅទួរគីបន្ទាប់ពីការផ្ទុះអណ្តូងរ៉ែធ្យូងថ្ម (Image: Vietnam+)


(VOVworld) – ភាពតានតឹងបានផ្ទុះឡើងនៅទួរគីបន្ទាប់ពីការផ្ទុះអណ្តូងរ៉ែធ្យូងថ្មដែល បានកើតមានឡើងនាថ្ងៃទី ១៣ ឧសភា ធ្វើឲ្យមនុស្សរាប់រយនាក់ត្រូវស្លាប់និងរងរបួស។ ការប៉ះទង្គិចបានកើតមានឡើងរវាងកំលាំងប៉ូលីសនិងបាតុករនានានៅរដ្ឋធានី Ankara
និងទីក្រុង Istanbul ក្នុងពេលដែល សម្ព័ន្ធសហជីពទួរគីបានអំពាវនាវធ្វើ បាតុកម្ម នាថ្ងៃទី
១៥ ឧសភា។ បាតុករគ្រប់រូបបានថ្កោលទោសរដ្ឋាភិបាលនិងផ្នែកឧស្សាហកម្មផលរ៉ែគ្មាន
ការទទួលខុសត្រូវក្នុងបញ្ហានេះ។ ស្តីអំពីការងារជួយសង្គ្រោះ នាយករដ្ឋមន្ត្រីទួរគី លោក
Recep Tayyip Erdogan បានទទួលស្គាល់ថា៖ ការផ្ទុះអណ្តូងរ៉ែធ្យូងថ្មពោលខាងលើគឺជា
ឧប្បទ្ទេវហេតុធំបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ ទួរគី ព្រមទាំងសន្យាធ្វើការស៊ើប
អង្គេតមូលហេតុបង្កការផ្ទុះនេះ។ ក្នុងពេលនោះ រដ្ឋមន្ត្រីថាមពលទួរគី លោក Taner Yildiz បានឲ្យដឹងថា៖ គិតដល់ព្រឹកថ្ងៃទី ១៥ ឧសភា កម្មការចំនួន ២៧៤ នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ