|
ភាពតានតឹងនៅសមុទ្រខាងកើតគ្របដណ្ដប់សន្និសីទ SOM ASEAN និងសន្និសីទទាក់ទិននានា (VOV) |
Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៧និងទី៨មិថុនា នៅទីក្រុង Yangon ម៉ីយ៉ាន់ម៉ាបានប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានSOM ASEAN+3
និង SOM ជាន់ខ្ពស់អាស៊ីបូព៌ា (EAS)។ នេះជាបណ្ដាសន្និសីទក្នុងចំណោម
សន្និសីទ SOM (ចាប់ពីថ្ងៃទី៧ដល់១០មិថុនា) ដើម្បីត្រៀមរៀបចំឲ្យសន្និសីទ
រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសន្និសីទរដ្ឋមន្ត្រីទាក់ទិនដែលនឹងប្រព្រឹត្តទៅ
នាដើមខែសីហាឆ្នាំ២០១៤នៅទីក្រុង Nay Pyi Tawម៉ីយ៉ាន់ម៉ា។ គណៈប្រតិភូ
វៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោក Pham Quang Vinh បាន
ចូលរួមសន្និសីទ។ ក្នុងអំឡុង២ថ្ងៃធ្វើការដំបូង ដំណាងប្រទេសអាស៊ាននិងដៃគូ
បានប្រមូលផ្ដុំពិនិត្យឡើងវិញនិងកំណត់ទិសដៅសហប្រតិបត្តិការក្នុងអាស៊ាន
អាស៊ាន+៣និងជាន់ខ្ពស់អាស៊ីបូព៌ា។ ក្នុងចំណោមបញ្ហាដំបន់និងអន្តរជាតិ បញ្ហាសមុទ្រខាងកើតត្រូវបានបណ្ដាប្រទេសយកចិត្តទុកដាក់ជាពិសេស។ បណ្ដាប្រទេសបានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះបំរ៉ែបំរួល
ស្មុគស្មាញនិងស្ថានភាពបង្កើនភាពតានតឹងនៅសមុទ្រខាងកើត សង្កត់ធ្ងន់ដល់សំណូមពរគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី
ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់
ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅកសាងក្រមប្រតិបត្តិដំបន់
នៅសមុទ្រខាងកើត (COC)។
ថ្លែងមតិនៅបណ្ដាសន្និសីទ អនុរដ្ឋមន្ត្រីការបរទេស Pham Quang Vinh បាន
សង្កត់ធ្ងន់ដល់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ខុសច្បាប់និង
បញ្ជូននាវាអមការពារចូលជ្រៅក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាម គឺរំលោភយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិនិងអនុសញ្ញា
អង្គការសហប្រជាជាតិស្ដីពីច្បប់សមុទ្រ១៩៨២។ វៀតណាមប្តេជ្ញាប្រឆាំងជំទាស់
រាល់សកម្មភាពបង្ករឿងហេតុនិងសំណូមពរចិនដកស្ថានីយ៍ខួងនិងនាវាអម
ការពារចេញពីដំបន់សមុទ្ររបស់វៀតណាមភា្លមមួយរំពេច។ អនុរដ្ឋមន្ត្រីបាន
អំពាវនាវប្រទេសក្នុងដំបន់និងសហគមន៍អន្តរជាតិបន្តប្រឆាំងជំទាស់សកម្មភាព
រំលោភរបស់ចិន សំណូមពរត្រូវគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២។
ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន អនុរដ្ឋមន្ត្រី Pham Quang Vinh បានសង្កត់
ធ្ងន់ដល់ការកសាងដ៏ជោគជ័យសហគមន៍នាឆ្នាំ២០១៥ បង្កើនសាមគ្គីភាពនិង
ពង្រីកតួនាទីស្នូលរបស់អាស៊ានចំពោះបញ្ហាទាក់ទិនដល់សន្តិភាពស្ថិរភាពនិង
សហប្រតិបត្តិការអភិវឌ្ឍន៍នៅដំបន់។ អនុរដ្ឋមន្ត្រីក៏បានរាយការណ៍ថាវៀតណាម
នឹងទទួលរៀបចំនិងអធិបតីវេទិការសមុទ្រអាស៊ាន (AMF) និងវេទិការសមុទ្រ
អាស៊ានបើកទូលាយជាមួយដៃគូរនានា (EAMF) នាចុងខែសីហាឆ្នាំ២០១៤ សំដៅបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការដំបន់អំពីធានាសន្តិសុខសុវត្ថិភាព
នាវាចរណ៍ក៏ដូចជាវិស័យសហប្រតិបត្តិការសមុទ្រផ្សេងៗ៕