រដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed bin Abdulrahman al-Thani (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី១២ មិថុនា រដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed bin Abdulrahman al-Thani បានឲ្យដឹងថា ប្រទេសនេះនិងអាមេរិកនៅរក្សាការ ទាក់ទងជាមួយព្រះមហាក្សត្រគុយវ៉ែត ជាអ្នកសម្របសម្រួលក្នុងវិបត្តិរវាងកាតា ជាមួយប្រទេសនានាក្នុងតំបន់ឈូងសមុទ្រពែក្សដែលបានអូសបន្លាយក្នុងអំឡុងមួយសប្ដាហ៍កន្លងទៅ។ថ្លែងមតិនៅលើទូរទស្សន៍ រដ្ឋមន្រ្តីការបរទេសលោក al-Thani អះអាងថា កាតាត្រៀមខ្លួនជាស្រេចពិភាក្សាអំពីការសំណូមពរទាំងអស់ ប៉ុន្តែ ប្រទេសនេះមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយ។មន្ត្រីរូបនេះក៏ បានឲ្យដឹងថែមទៀតថា នាបច្ចុច្បន្នកាតាកំពុងប្រមូលផ្ដុំដោះស្រាយបញ្ហា មនុស្សធម៌ដោយផលវិបាកនៃបទដាក់ទណ្ឌកម្មពីប្រទេសអារ៉ាប់ជិតខាងនានា បង្កឡើង៕