ក្នុងសេចក្ដីជូនដំណឹង ក្រសួងការបរទេស ប៉ាណាម៉ាបានឲ្យដឹងថា នឹងបន្ទាបកម្រិតទំនាក់ទំនងការទូតជាមួយ វ៉េណេស៊ុយអេឡា ហើយសេចក្ដីសម្រេចចិត្តនេះគឺសំដៅតបតវិញចំពោះកាយវិការរបស់ វ៉េណេស៊ុយអេឡាមុននេះ ចំពោះក្រុមហ៊ុនចំនួន ៤៦ និងបុគ្គលចំនួន ២២ រូបរបស់ប៉ាណាម៉ា។ មុននេះ រដ្ឋាភិបាល វ៉េណេស៊ុយអេឡាបានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្នទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយអង្គភាព និងបុគ្គលជិត ៧០ របស់ប៉ាណាម៉ា ក្នុងរយៈពេល ៩០ ថ្ងៃ គឺសំដៅតបតវិញចំពោះកាយវិការដាក់ទណ្ឌកម្មរបស់ប៉ាណាម៉ា ដែលតម្រង់ទៅលើអង្គភាព និងបុគ្គលរបស់ វ៉េណេស៊ុយអេឡាកាលពី សប្ដាហ៍មុនផងដែរ៕