ភាពតានតឹងកើតមានឡើងបន្ទាប់ពីទួរគីបាញ់ធ្លាក់យន្តហោះចំបាំងរបស់រុស្ស៊ី

Chia sẻ

(VOVworld) – រឿងហេតុ​យន្តហោះចំបាំងរបស់រុស្ស៊ីត្រូវ
បាញ់ធ្លាក់ដោយគាំជ្រួច របស់ទួរគីក្នុងយុទ្ធនាការប្រឆាំង
លិទ្ធិភេរវកម្មនៅស៊ីរី នាថ្ងៃទី ២៤ វិច្ឆិកា បានធ្វើឲ្យស្ថានភាព
ក្នុងតំបន់ជាពិសេសគឺទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគីតាន
តឹងឡើងៗ។ 


ភាពតានតឹងកើតមានឡើងបន្ទាប់ពីទួរគីបាញ់ធ្លាក់យន្តហោះចំបាំងរបស់រុស្ស៊ី  - ảnh 1
ភាពតានតឹងកើតមានឡើងបន្ទាប់ពីទួរគីបាញ់ធ្លាក់យន្តហោះចំបាំងរបស់រុស្ស៊ី (Image: VNA)

(VOVworld) – រឿងហេតុ​យន្តហោះចំបាំងរបស់រុស្ស៊ីត្រូវបាញ់ធ្លាក់ដោយគាំជ្រួច
 របស់ទួរគីក្នុងយុទ្ធនាការប្រឆាំងលិទ្ធិភេរវកម្មនៅស៊ីរី នាថ្ងៃទី ២៤ វិច្ឆិកា បានធ្វើ
ឲ្យស្ថានភាពក្នុងតំបន់ជាពិសេសគឺទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគីតានតឹងឡើងៗ
។ តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ីបានជូនដំណឹងថា
៖ រុស្ស៊ីបានចេញផ្សាយរូបភាពទាក់ទិនដល់រឿងហេតុនេះរួមជាមួយសេចក្តីថ្លែង
ការ ណ៍រឹងប៉ឹងរបស់ខ្លួន។ មុននោះ នារសៀលថ្ងៃទី ២៤ វិច្ឆិកា ឯកអគ្គរដ្ឋតូត
បណ្ដាប្រទេស​អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង NATO បានបញ្ចប់កិច្ចប្រជុំ
 ជាបន្ទាន់តាមសំណូមពររបស់ទួរគី នៅទីក្រុង Brussels បែលហ្ស៊ីក ហើយចេញ
 សេចក្តីប្រកាសមួយដោយខ្លឹមសារ «អំពាវនាវឲ្យភាគីទាន់ទិននានាការជួបប្រា
 ស្រ័យដោយឆ័ន្ទៈអត់ធ្មត់និងជៀសវាងឡើងជណ្តើរភាពតានតឹង»។ អគ្គលេខា
ធិការ NATO លោក Stoltenberg បានសង្កត់ធ្ងន់ថា៖ ការទូតនិងការ ជៀសរវាង
ភាពតានតឹងគឺជាលក្ខ័ណចាំបាច់ដើម្បីដោះស្រាយវិបត្តិនេះ។ ទន្ទឹម នឹងនោះ
ភាគីនានាត្រូវស្វែងរកវិធានការមួយសំដៅមិនបណ្ដាលឧប្បទ្ទវហេតុ​ដូច្នេះ
ឡើងវិញនាពេលខាងមុខ»។ ក្នុងពេលនោះ អគ្គលេខាធិការ អ.ស.ប. លោក
 Ban Ki-moon នាថ្ងៃទី ២៤ វិច្ឆិកា បានឲ្យដឹងថា៖ លោកព្រួយបារម្ភណ៍ដ៏​
ជ្រាលជ្រៅអំពីទង្វើនេះហើយអំពាវនាវឲ្យភាគីនានាអនុវត្តជំហានចាំបាច់
សំដៅ បន្ថូស្រាលភាពតាំងតឹង។

ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីបារាំង លោក
 Francois Hollande ក៏បានដាស់តឿនម៉ូស្គូនិង អានការ៉ារក្សារការសន្ទនា
ផងដែរ។រហូតមកដល់ពេលនេះ គ្មានជំនួបចរចារណាមួយរវាងរុស្ស៊ីជា
មួយ NATO នៅឡើយ ប៉ុន្តែ រុស្ស៊ីបានផ្តើមឡើងសេចក្តីប្រកាសរឹងប៉ឹង
ទៅលើទួរគីនិងប្រទេស NATO នានា។ តាមមជ្ឈដ្ឋនអ្នកជំនាញរុស្ស៊ី
បានវាយតំលៃថា៖ ទង្វើរបស់ទួរគីបានរំលោភលើកិច្ចព្រមព្រៀងរវាង
ភាគីនានាក្នុងការសហការធ្វើសកម្មភាពក្នុង ការប្រយុទ្ធប្រឆាំងនឹង IS ៕​

ប្រតិកម្មទៅវិញ