|
ភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាមក្នុងខែកុម្ភះបានកើន២០%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ |
(VOV)_តាមតួរលេខនៃអគ្គនាយកដ្ឋានស្ថិតិថា៖បរិមាណភ្ញៀវទេសចរអន្តរជាតិ
មកដល់វៀតណាម ក្នុងខែកុម្ភះឆ្នាំ២០១៦ ទទួលបានជាង៨៣៤ពាន់នាក់ កើន២០%
បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ បណ្ដាទីផ្សារទេសចរណ៍សុទ្ធតែបាន
កើនឡើង ដូចជា៖ ចិន កូរ៉េខាងត្បូងអ៊ីតាលីថៃ តៃវ៉ាន់ ហ្វីលីពីន អាល្លឺម៉ង់ អាមេរិក
ជប៉ុន សិង្ហបុរីនិងកាណាដា។ តាមអគ្គនាយកដ្ឋានទេសចរណ៍ថា៖ បរិមាណភ្ញៀវ
ទេសចរក្នុងរយៈពេល២ខែដើមឆ្នាំទទួលបាន១៤,២លាននាក់។ បរិមាណទឹកប្រាក់
ទទួលពីភ្ញៀវទេសចរគឺ៨១ពាន់លានដុង កើន១៩% បើប្រៀបនឹងរយៈពេលដូចគ្នា
នាឆ្នាំ ២០១៥៕