កម្មវិធីទទួលស្វាគមន៍ភ្ញៀវទសេចរអន្តរជាតិដែលមកដល់ទីក្រុងហូជីមិញនាថ្ងៃដំបូងឆ្នាំថ្មីឆ្នាំសកល២០១៩ |
ថ្លែងមតិក្នុងពិធីនេះ នាយកមន្ទីរទេសចរណ៍ទីក្រុងហាណូយ លោក Tran Duc Hai បានឲ្យដឹងថា "ការជ្រើសរើសទីក្រុងហាណូយក្នុងដំណើរកម្សាន្តឆ្នាំថ្មីរបស់អតិថិជន សង្ឃឹមថាជាការចាប់ផ្តើមដ៏ល្អប្រសើរ និងទទួលនូវសំណាងល្អនិងភាពជោគជ័យជាច្រើនសំរាប់ភ្ញៀវទាំងអស់គ្នា ក៏ដូចជាសំរាប់វិស័យទេសចរណ៍របស់រដ្ឋាធានីហាណូយនៅក្នុងឆ្នាំ ២០១៩ ផងដែរ"។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ មន្ទីរទេសចរណ៍ទីក្រុង Da Nang បានរៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរអន្តរជាតិដំបូងដែលបានចុះចតនៅទីក្រុង Da Nang ក្នុងឆ្នាំថ្មី ២០១៩ ។ ជើងហោះហើរមានផ្លាកលេខ UO550 របស់ក្រុមហ៊ុនអាកាសចរណ៍ហុងកុង (Hong Kong Express) បានដឹកអ្នកដំណើរ ១៨០ នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ចំថ្ងៃទី១ខែមករាឆ្នាំ២០១៩។ នៅក្នុងពិធីទទួលស្វាគមន៍នេះ រួមមានសកម្មភាពជាច្រើនត្រូវបានរៀនចំឡើងដូចជា ការសំដែងសិល្បៈ ការប្រគល់ជូនផ្កា និងអបអរសាទរភ្ញៀវទេសចរអន្ដរជាតិជាដំបូងបង្អស់មកកាន់ទីក្រុង Da Nang នៅលើជើងហោះហើរដើមថ្មីឆ្នាំឆ្នាំសកល ២០១៩ នេះផងដែរ។