|
ភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់មកទស្សនាវៀតណាមក្នុងត្រីមាសទីមួយ |
(VOV)_អគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀត
ណាម) នាថ្ងៃទី២៨មិនា បានអោយដឹងថា៖ ភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ បានមកវៀតណាម ក្នុងរយៈពេល៣ខែដើមឆ្នាំ ២០១៧កើន ២៩% បើប្រៀង
នឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦។ នេះជាលទ្ធផលល្អមួយបានកត់សម្គាល់នូវការខំ
ប្រឹងប្រែងរបស់ផ្នែកទេសចរណ៍វៀតណាម ក្នុងប៉ុន្មានខែដើមឆ្នាំ២០១៧ បង្កើតគ្រឹះ
ស្ថានសម្រេចគោលដៅដែលបានដាក់ចេញគឺទទួលភ្ញៀវទេសចរជាង១១លាននាក់
ក្នុងឆ្នាំ ២០១៧។ ចាប់ពីដើមឆ្នាំ ២០១៧ ផ្នែកទេសចរណ៍វៀតណាមបានសកម្មជំរុញ
សកម្មភាពផ្សព្វផ្សាយ សហប្រតិបត្តិការនៅឯបរទេសជាច្រើន៕