លោក Wiliiam Wikinson ភ្ញៀវទេសចរជនជាតិអាមេរិកបានចែករំលែកថា លោកបានវិលត្រឡប់មកកាន់វៀតណាមជាលើកទីពីរហើយទីក្រុងហាណូយជាគោលដៅដែលលោកជ្រើសរើសនោះ ចំទៅនឹងពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ លើកទី២តែម្តង។ លោក Williiam បានរំពឹងថា ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរគឺអាមេរិកនិងស.ប.ប.កូរ៉េ នឹងទទួលបានជោគជ័យនាំមកនូវសន្តិភាពសម្រាប់ពិភពលោក។ លោកបានបន្ថែមថា៖ “ខ្ញុំគិតថាបន្ទាប់ពីកិច្ចប្រជុំនេះ នឹងមានដំណោះស្រាយខ្លះសម្រាប់សន្តិភាព។ ឥឡូវនេះខ្ញុំគ្រាន់តែគិតថាវៀតណាមមានភាពល្អប្រសើរអស្ចារ្យណាស់ ហើយប្រជាជនវៀតណាមក៏ដូច្នេះដែរ។ ខ្ញុំអាចទៅគ្រប់កន្លែងដែលខ្លួនចង់ទៅ។ ខ្ញុំគិតថា មនុស្សគ្រប់គ្នានៅក្នុងពិភពលោកគួរតែមកប្រទេសវៀតណាម។ ថ្ងៃអនាគត ខ្ញុំនឹងបន្តត្រឡប់មកប្រទេស វៀតណាមជាមិនខាន”។
ការដែលទីក្រុងហាណូយកំពុងររៀបចំឲ្យកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ លើកទី ២ គឺកំពុងរួមចំណែកដល់សន្តិភាពក្នុងតំបន់និងពិភពលោក។ ភ្ញៀវទេសចរជាច្រើន មកពីសហរដ្ឋអាមេរិក បារាំងនិងប្រេស៊ីល បាននិយាយថា ទីក្រុងហាណូយគឺជាទីក្រុងមានសុវត្ថិភាពនិងអរិយ្យធម៌ណាស់។ ដូច្នេះការដែលសហរដ្ឋអាមេរិកនិងស.ប.ប.កូរ៉េបានជ្រើសរើសយកទីក្រុងហាណូយនៃប្រទេសវៀតណាមដើម្បីរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវណាស់៕