ភ្ញៀវទេសចរមកទីក្រុង Hue កើនឡើងយ៉ាងខ្លាំងក្នុងសប្ដាហ៍ Festival ឆ្នាំ២០២២

Chia sẻ

(VOVWORLD) - នេះជាឱកាសសម្រាប់ផ្នែក ទេសចរណ៍ខេត្ត Thua Thien Hue ស្ដារឡើងវិញបន្ទាប់ពីរយៈពេលជាង ២ ឆ្នាំរង ផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។

ភ្ញៀវទេសចរមកទីក្រុង Hue កើនឡើងយ៉ាងខ្លាំងក្នុងសប្ដាហ៍ Festival ឆ្នាំ២០២២ - ảnh 1ភ្ញៀវទេសចរបរទេសទស្សនាព្រឹត្តិការណ៍ក្នុងសប្ដាហ៍ Festival Hue ឆ្នាំ២០២២។ (រូបថត៖ VOV)
សប្តាហ៍នៃមហោស្រព (Festival) Hue ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា កំពុងនាំមកជូនសហគមន៍ និងភ្ញៀវទេសចរណ៍នូវបទ ពិសោធន៍គួរឲ្យចាប់អារម្មណ៍និងទាក់ទាញ។ ប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរមកទីក្រុង Hue កើនឡើងយ៉ាងខ្លាំង ដើម្បីចូលរួមពិធីបុណ្យនានា។ នេះជាឱកាសសម្រាប់ផ្នែក ទេសចរណ៍ខេត្ត Thua Thien Hue ស្ដារឡើងវិញបន្ទាប់ពីរយៈពេលជាង ២ ឆ្នាំរង ផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។
ក្នុងអំឡុងពេលសប្តាហ៍មហោស្រព ពិធីបុណ្យ "រាជធានីម្ហូបអាហារ - Hue ជាមួយទិសទាំងបួន", "អាហារតាមដងផ្លូវ Hue ឆ្នាំ ២០២២", ការតាំងពិព័រណ៍សំលៀក បំពាក់នៃបណ្តាប្រទេសអាស៊ាន ការតាំងពិព័រណ៍ "ហ្វូស៊ីល - ដំណើរស្វែងរកប្រភព ដើមនៃជីវិតលើផែនដី"... បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា និងទទួលបទពិសោធន៍។ ភ្ញៀវទេសចរក៏អាចស្វែងយល់អំពីវប្បធម៌ពុទ្ធ សាសនាតាមរយៈការតាំងពិព័រណ៌ "សិល្បៈពុទ្ធសាសនាលើគ្រឿងភាជន៍បុរាណ Satsuma របស់ជប៉ុន" នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Lieu Quan Hue ផងដែរ។
ជាមួយនឹងសកម្មភាពសម្បូរបែប និងទាក់ទាញជាច្រើន សប្តាហ៍មហោស្រព Hue ឆ្នាំ ២០២២ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរប្រហែល៣សែននាក់៕

ប្រតិកម្មទៅវិញ