ភ្ញៀវទេសចរណ៏អន្តរជាតិរាប់ពាន់នាក់មកដល់វៀតណាមក្នុងដើមឆ្នាំ ២០១៥

Chia sẻ
(VOVworld) – បរិយាកាសអ៊ូអរសប្បាយរីករាយទទួល
ភ្ញៀវទេសចរណ៍អន្តរជាតិមក ទស្សនានៅវៀតណាមបាន
ប្រព្រឹត្តទៅនៅតំបន់ជាច្រើនក្នុងទូទាំងប្រទេសវៀតណាម។

ភ្ញៀវទេសចរណ៏អន្តរជាតិរាប់ពាន់នាក់មកដល់វៀតណាមក្នុងដើមឆ្នាំ ២០១៥ - ảnh 1
ភ្ញៀវទេសចរណ៏អន្តរជាតិរាប់ពាន់នាក់មកដល់វៀតណាមក្នុងដើមឆ្នាំ ២០១៥ (Image:baodientu.chinhphu.vn)

(VOVworld) – បរិយាកាសអ៊ូអរសប្បាយរីករាយទទួលភ្ញៀវទេសចរណ៍អន្តរជាតិមក
 ទស្សនានៅវៀតណាមបានប្រព្រឹត្តទៅនៅតំបន់ជាច្រើនក្នុងទូទាំងប្រទេស
វៀតណាម។ ភ្ញៀវទេចរណ៍អន្តរជាតិចំនួន ១ ពាន់នាក់បានទៅទស្សនៅទីក្រុង
ហូជីមិញ (ភាគខាង ត្បូងវៀតណាម) ក្នុងឱកាសចូលឆ្នាំថ្មី ២០១៥។ ពិធីទទួលភ្ញៀវ
ទេសចរណ៍អន្តរជាតិ នាឆ្នាំ ២០១៥ គឺជាសកម្មភាពប្រចាំឆ្នាំដែលផ្នែកទេសចរណ៍
ទីក្រុងហូជីមិញរៀបចំ ឡើងប្រចាំឆ្នាំ។ ក៏ក្នុងឱកាសនេះដែរ បរិមាណភ្ញៀវទេសចរណ៍
មកទស្សនាទៅទីក្រុង Sapa  ខេត្ត Lao Cai (ភាគខាងជើងវៀតណាម) បានកើនឡើង
យ៉ាងខ្លាំងពី ១៥% ដល់ ២០% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៣។ ចាប់ពី
ថ្ងៃទី ១ ដល់ទី ៣ មករា ឆ្នាំ ២០១៥ ភ្ញៀវទេសចរណ៍ចំនួន ៣៥ ពាន់នាក់បានមក
ទស្សនានៅទីក្រុង Phan Thiet ខេត្ត Binh Thuan (ភាគខាងត្បូងវៀតណាម) ក្នុងនោះ
 ភ្ញៀវទេសចរណ៍អន្តរជាតិស្រូប យក ៩ ពាន់នាក់។ ក្រុមហ៊ុនទេសចរណ៍
 Saigontourist បានចាប់ផ្តើមរដូវអាជីវកម្មឆ្នាំ ថ្មី ២០១៥ ដោយមានក្រុមភ្ញៀវ
ទេសចរណ៍អន្តរជាតិមកពីអឺរ៉ុប អាមេរិក អាស៊ី និង អ៊ូស្រ្តាលី ជាដើម។ តាម
ផែនការ ក្នុងខែ មករា ឆ្នាំ ២០១៥ Saigontourist ទទួលភ្ញៀវទេសចរណ៍អន្តរជាតិ
ចំនួន ៣ សែននាក់៕

ប្រតិកម្មទៅវិញ