ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់​ខេត្ត Quang Ninh តាមកប៉ាល់​​កើនឡើងយ៉ាងខ្លាំង

Chia sẻ
(VOVWORLD) - ទេសចរណ៍ដោយកប៉ាលនៅខេត្ត Quang Ninh មានភាពរស់រវើក នៅពេលដែលបានស្វាគមន៍កប៉ាល់ទេសចរណ៍ជាបន្តបន្ទប់របស់ក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោក មកទស្សនានិងទទួលបទពិសោធន៍។ 

នាថ្ងៃទី ១២ ខែវិច្ឆិកា ទីក្រុង Quang Ninh បានស្វាគមន៍កប៉ាល់ទេសចរណ៍ខ្នាតយក្យចំនួន ២គ្រឿង ដឹកភ្ញៀវទេសចរអឺរ៉ុប និងអាមេរិកចំនួនជាង ៤.៧០០ នាក់មកទស្សនាឈូងសមុទ្រ Ha Long។ មុននោះ ខេត្ត Quang Ninh ក៏បានស្វាគមន៍ភ្ញៀវអន្តរជាតិចទី ៣.០០០.០០០ ដែលមកទស្សនាឈូងសមុទ្រ Ha Long ក្នុងដំណើរនាវាចរណ៍ឆ្លងកាត់តំបន់អាស៊ី។

ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់​ខេត្ត Quang Ninh តាមកប៉ាល់​​កើនឡើងយ៉ាងខ្លាំង - ảnh 1ភ្ញៀវទេសចរអន្តរជាតិ នៅកំពង់ផែកប៉ាល់ទេសចរណ៍អន្តរជាតិ Ha Long កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ រូបថត៖ TTXVN

ជាមួយនឹងទីតាំងភូមិសាស្រ្តរបស់ខ្លួន ជាគោលដៅជិតបំផុតទៅកាន់ទីផ្សារទេសចរណ៍អាស៊ីខាងជើងដូចជាតៃវ៉ាន់(ចិន) កូរ៉េខាងត្បូងនិងជប៉ុន ហើយជាកន្លែងដែលបណ្តាញដឹកជញ្ជូនអន្តរជាតិជាច្រើនមកប្រតិបត្តិការដើម្បីបម្រើភ្ញៀវទេសចរណ៍ Quang Ninh បានផ្សព្វផ្សាយគុណសម្បត្តិរបស់ខ្លួន គឺហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមកាលកម្មនិងងាយស្រួល ជាមួយនឹងទេសភាពធម្មជាតិប្លែកៗនិងលក្ខណៈវប្បធម៌សម្បូរបែប ដើម្បីទាក់ទាញក្រុមហ៊ុនកប៉ាលសមុទ្រឱ្យមកទីនេះ។ នាពេលថ្មីៗនេះ ខេត្ត Quang Ninh បានខិតខំប្រឹងប្រែងជំរុញការតភ្ជាប់ជាមួយដំណើរកម្សាន្តដោយកប៉ាលទេសចរណ៍ថ្មីៗ ដូចជាដំណើរកម្សាន្ត Guangzhou - Ha Long ហុងកុង - Ha Long ជាដើម។

តាមការរំពឹងទុក នៅខែមេសា ឆ្នាំ ២០២៥ នឹងមានកប៉ាល់ទេសចរណ៍ ប្រហែល ៦០ គ្រឿងដឹកភ្ញៀវទេសចរជាង ១០០.០០០ នាក់មកកាន់ខេត្ត Quang Ninh។ កប៉ាល់ទេសចរណ៍ខ្នាតយក្យកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយខេត្ត Quang Ninh ឱ្យសម្រេចបាននូវគោលដៅប្រចាំឆ្នាំ ក្នុងការទទួលបានភ្ញៀវទេសចរចំនួន ១៩លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣,៥ លាននាក់៕


ប្រតិកម្មទៅវិញ