ភាគីឥស្លាមនៅអេហ្ស៊ីបបន្តធ្វើបាតុកម្មគាំទ្រលោក Mohamed Morsi

Chia sẻ

(VOVworld) – នាថ្ងៃទី ១០ កញ្ញា អ្នកគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed
Morsi បានចូលរួមការធ្វើបាតុកម្មនៅមជ្ឈមណ្ឌលទីក្រុង គែរ និងខេត្តក្រុងមួយចំនួន។ 

ភាគីឥស្លាមនៅអេហ្ស៊ីបបន្តធ្វើបាតុកម្មគាំទ្រលោក Mohamed Morsi - ảnh 1
ភាគីឥស្លាមនៅអេហ្ស៊ីបបន្តធ្វើបាតុកម្មគាំទ្រលោក Mohamed Morsi (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១០ កញ្ញា អ្នកគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed
Morsi បានចូលរួមការធ្វើបាតុកម្មនៅមជ្ឈមណ្ឌលទីក្រុង គែរ និងខេត្តក្រុងមួយចំនួន។ គោលដៅនៃការធ្វើបាតុកម្មពោលខាងលើគឺសំដៅស្តារដំណែងសំរាប់ លោក Morsi
ឡើងវិញ ក៏ដូចជា ប្រឆាំងជំទាស់ការចាប់ឃុំខ្លួននិងសម្លាប់បណ្ដានារីដែលបានចូល
រួមការធ្វើបាតុកម្មសន្តិភាពនានា។ កំលាំងកងទ័ពនិងប៉ូលីសនៅអេហ្ស៊ីបបានបង្កើន
សន្តិសុខ។ ក្នុងថ្ងៃដ៏ដែល គណៈកម្មាធិការធ្វើវិសោធនកម្មបានដំណើរការជ្រើសរើស
ប្រធាននៃអនុគណៈកម្មាធិការទទួលបន្ទុកបណ្ដាវិស័យ ដូចជា៖ សង្គម ព័ត៌មាន
សិទ្ធិសេរីភាព នយោបាយ ប្រព័ន្ធគ្រប់គ្រង រដ្ឋ គោលការណ៍ជាសារវ័ន្តរបស់រដ្ឋធម្មនុញ្ញ
ជាដើម។ ក្នុងពេល នោះ បណ្ដារដ្ឋអាជ្ញានៅខេត្ត Beni Suef របស់អេហ្ស៊ីប បានចេញ
បញ្ជាចាប់ឃុំខ្លួន សមាជិកនៃអង្គការភាតរៈឥស្លាម (MB) ចំនួន ១០ នាក់ និងមុខ
សញ្ញាជាប់សង្ស័យ ចំនួន ៤៤ នាក់ ទៀត ដែលត្រូវបានចូលរួមក្នុងការបំផ្លេចបំផ្លាញ សណ្ដាប់ធ្នាប់សាធារណៈនៅខេត្តនេះ៕

ប្រតិកម្មទៅវិញ