|
រាល់ការធ្វើបាតុកម្មគ្រោងចាប់ផ្តើមចាប់ពីថ្ងៃទី ១៩ មិនា ខាងមុន និងអូសបន្លាយ ក្នុងរយៈពេល ១១ ថ្ងៃ។ (Image: Vietnam+) |
(VOVworld) – ភាគីឥស្លាមនៅអេហ្ស៊ីបត្រៀមរៀបចំឲ្យរលកបដិវត្តន៍លើកទី ២។ រាល់ការធ្វើបាតុកម្មគ្រោងចាប់ផ្តើមចាប់ពីថ្ងៃទី ១៩ មិនា ខាងមុន និងអូសបន្លាយ
ក្នុងរយៈពេល ១១ ថ្ងៃ។ សម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់ (NASL) ដឹកនាំ ដោយអង្គការភាតរៈឥស្លាម (MB) បានឲ្យដឹងថា៖ បណ្ដាការធ្វើបាតុកម្មនេះត្រូវ បានរៀបចំឡើងតាមការអំពាវនាវរបស់ចលនា “យុវជនប្រឆាំងការធ្វើរដ្ឋប្រហារ” សំដៅទាមទាឲ្យយុត្តិធម៌សំរាប់ជនរងគ្រោះក្នុងការប៉ះទង្កិចដ៏បង្ហូរឈាមនាពេល
ថ្មីៗនេះនៅអេហ្ស៊ីប ស្តារភាពស្របរដ្ឋធម្មនុញ្ញនិងដំណែងសំរាប់លោក Morsi បើកទូលាយដំណើរការប្រជាធិបតេយ្យ។ ដោយមានប្រធានបទ “វិថីរបស់យើង” ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចំគ្នារយៈពេលបណ្ដាបេក្ខជនឈរឈ្មោះក្នុងការ
បោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបញ្ចូនពាក្យចូលរួមការបោះឆ្នោតជាផ្លូវការ។
អ្នកនាំពាក្យរបស់ NASL លោក Magdi Qarqar បានសន្យារៀបចំបណ្ដាការធ្វើ
បាតុកម្មក្នុងសន្តិភាពប្រឆាំងជំទាស់រដ្ឋាភិបាលបណ្តោះអាសន្នគាំទ្រដោយកងទ័ព៕