|
ភាគីប្រឆាំងនៅអ៊ុយក្រែនបានអំពាវនាវធ្វើបាតុកម្មដោយទ្រង់ទ្រាយធំ នាថ្ងៃទី ១៦ កុម្ភៈ
(Image: Vietnam+) |
(VOVworld) – សំដៅត្រៀមរៀបចំឲ្យការធ្វើបាតុកម្មសន្តិភាពក្នុងកាលៈទេសៈ បណ្ដាការចរចារជាមួយរដ្ឋអំណាច Kiev ធ្លាក់ចូលក្នុងភាពទាល់ច្រក ភាគីប្រឆាំង នៅអ៊ុយក្រែនបានអំពាវនាវធ្វើបាតុកម្មដោយទ្រង់ទ្រាយធំ នាថ្ងៃទី ១៦ កុម្ភៈ។ នេះនឹងជាការធ្វើបាតុកម្មធំបំផុតគិតតាំងពីវិបត្តិនយោបាយនៅប្រទេសនេះបាន
ចាប់ផ្តើមនាខែ វិច្ឆការ ឆ្នាំ ២០១៣។ ក្នុងសេចក្តីប្រកាសដែលបាននាំចេញ នាថ្ងៃទី
១៤ កុម្ភៈ គណៈបក្សរបស់អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Tymoshenko បានឲ្យដឹងថា៖ ការធ្វើបាតុកម្មនាថ្ងៃទី ១៦ កុម្ភៈ នឹងជាការប្រឆាំង ធំមួយ ក្នុងករណី រដ្ឋាភិបាលនៃប្រទេសនេះមិនឆ្លើយតបនឹងសំណូពររបស់ភាគីប្រឆាំងគឺដោះលែង
បាតុករនានាដែលកំពុងចាប់ឃុំខ្លួននោះ៕