ភាគីប្រឆាំងនៅថៃទាមទានាយករដ្ឋមន្ត្រីកាន់អំណាចលាលែងពីដំណែង

Chia sẻ
(VOVworld) – នាថ្ងៃទី ១ ធ្នូ ប្រធានចលនាប្រឆាំងជំទាស់
រដ្ឋាភិបាលនៅថៃ លោក Suthep Thaugsuban បានមាន
ជំនួបសម្ងាត់និងចេញឱសានវាទក្នុងនោះ បានស្នើឲ្យ
នាយករដ្ឋមន្ត្រីកាន់អំណាច លោកស្រី Yingluck Shinawatra
លាលែងចេញពីដំណែង។ 
ភាគីប្រឆាំងនៅថៃទាមទានាយករដ្ឋមន្ត្រីកាន់អំណាចលាលែងពីដំណែង - ảnh 1
លោក Suthep Thaugsuban បានមានជំនួបសម្ងាត់និងចេញឱសានវាទក្នុងនោះ បានស្នើឲ្យនាយករដ្ឋមន្ត្រីកាន់អំណាច លោកស្រី Yingluck Shinawatra លាលែងចេញពីដំណែង។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១ ធ្នូ ប្រធានចលនាប្រឆាំងជំទាស់រដ្ឋាភិបាលនៅថៃ លោក Suthep Thaugsuban បានមានជំនួបសម្ងាត់និងចេញឱសានវាទក្នុងនោះ បានស្នើឲ្យនាយករដ្ឋមន្ត្រី
កាន់អំណាច លោកស្រី Yingluck Shinawatra លាលែងចេញពីដំណែង។ ថ្លែងមតិចំពោះមុខ
បាតុករ នាយប់ថ្ងៃទី ១ ធ្នូ លោក Suthep Thaugsuban បានចាត់ទុកថា៖ ជំនួបជាមួយនាយក
រដ្ឋមន្ត្រី Yingluck ត្រូវបានដំណើរការដោយការគាំទ្ររបស់កងទ័ពថៃ។ លោក Suthep
Thaugsuban បាន អះអាងថា៖ ជំនួបពោលខាងលើមិនម៉ែនជាការចរចារទេ។ ក្នុងពេលនោះ ឆ្លើយសំណួរនៃមជ្ឈដ្ឋានសារព័ត៌មាន លោក Suthep បានសង្កត់ធ្ងន់ថា៖ វិធានការតែ មួយគត់នាបច្ចុប្បន្នគឺផ្ទេប្រគល់សិទ្ធិអំណាចជូនប្រជាជន។ ប៉ុន្តែ លោក Suthep Thaugsuban មិនផ្តោតទៅលើកាយវិការណាមួយឡើយក្នុងករណីរដ្ឋាភិបាលបដិសេធការទាមទាពោល
ខាងលើ។ ភាពតានតឹងឡើងជណ្តើជាពិសេសនៅថៃបន្ទាប់ពីការប៉ះទង្កិចគ្នារវាងបាតុករ
ប្រឆាំងរដ្ឋាភិបាលនិងបណ្ដាសមាជិកនៃភាគីអាវក្រហមគាំទ្ររដ្ឋាភិបាលដែលបានកើត
មានឡើងនាយប់ថ្ងៃទី ៣០ វិច្ឆិកា។ រដ្ឋាភិបាលថៃបានអនុវត្តបម្រាមគោចរនៅរាជធានី
បាងកក់ចាប់ពីម៉ោងទី ២២ ថ្ងៃទី ១ ធ្នូ ដល់ម៉ោងទី ៥ នាព្រឹកថ្ងៃទី ២ ធ្នូ៕ 

ប្រតិកម្មទៅវិញ