ភាគីនានានៅស៊ីរីនឹងចងក្រងពង្រាងរដ្ឋធម្មនុញ្ញថ្មី |
ប្រធានក្រុមចរចាររបស់រុស្ស៊ីអំពីបញ្ហាស៊ីរីនៅ កាហ្សាស្តង់ លោក Alexander Lavrentyev បានឲ្យដឹងថា ការផ្តួចផ្តើមគំនិតអំពីមហាសន្និបាត នេះគឺទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ។ យោងតាមលោករូបនេះថា មហាសន្និបាតលើកនេះ នឹងប្រមូលផ្តុំ ស្វែងរកនូវ “ដំណោះស្រាយចរចារឆ្ពោះទៅ ភាពសម្របសម្រួលនយោបាយ” សម្រាប់ជម្លោះនៅរុស្ស៊ី។
ព័ត៌មានស្តីពីលទ្ធភាពរៀបចំមហាសន្និបាតមួយរវាងក្រុមជាតិសាសន៍នានានៅ ស៊ីរីត្រូវបាននំាចេញក្នុងកាលៈទេសៈដែលក្នុងថ្ងៃ៣០តុលានោះ វង់ចរចារលើកទី៧ នៅទីក្រុង Astana របស់កាហ្សាស្តង់ស្តីពីការស្វែងរកច្រកចេញសម្រាប់ជម្លោះនៅ ស៊ីរី ចាប់ផ្តើមដោយមានការចូលរួមរបស់តំណាងប្រទេសគាំពារគឺរុស្ស៊ី ទួរគីនិង អ៊ីរ៉ង់។ កិច្ចចរចារនេះនឹងប្រព្រឹតទៅក្នុងរយៈពេល២ថ្ងៃ និងពេលបញ្ចប់ភាគីនានា នឹងចេញសេចក្តីថ្លែងការណ៍រួម៕