ទិដ្ឋភាពទូទៅនៃសម័យប្រជុំរដ្ឋសភាលីប៊ីនៅទីក្រុង Sirte ថ្ងៃទី៩ ខែមិនាឆ្នាំ២០២១។(រូបថត៖ AFP/TTXVN)
|
ដោយមិនរៀបចំការបោះឆ្នោតប្រធានាធិបតីតាមកាលវិភាគដែលបានកំណត់។ លោក Khaled al-Meshri បានលើកច្បាស់ថា ការដែលរដ្ឋសភាមិនកសាងមូលដ្ឋានរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោត ក៏ដូចជាអសមត្ថភាពរបស់ HNEC ក្នុងការណែនាំរៀបចំការបោះឆ្នោត គឺជាហេតុផលដែលនាំឱ្យបរាជ័យនៃផែនការរៀបចំការបោះឆ្នោតទាន់ពេលវេលា។ បក្សពួកនយោបាយនៅលីប៊ី ដែលបានយល់ព្រមអនុម័តលើដំណើរការបោះឆ្នោត កំពុងស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបរាជ័យ នៃផែនការរៀបចំការបោះឆ្នោតឲ្យបានទាន់ពេល។
នាប៉ុន្មានថ្ងៃមុននោះ HNEC បានលើកសំណើ ពន្យារពេលការបោះឆ្នោតប្រធានាធិបតី រហូតដល់ចង់ខែមករា ឆ្នាំ២០២២ ជំនួសឱ្យថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១។ បន្ទាប់មក រដ្ឋសភាលីប៊ីបានបង្កើតគណៈកម្មាធិការមួយ ដើម្បីតាក់តែងផែនទីបង្ហាញផ្លូវ ក្រោយថ្ងៃទី២៤ ខែធ្នូ ដោយមានគោលបំណងពិចារណាលើសំណើរមួយចំនួន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបែកបាក់ផែនការរៀបចំការបោះឆ្នោតឱ្យទាន់ពេលវេលា ក្រៅពីការកំណត់អនាគតរបស់ រដ្ឋាភិបាលបណ្តោះអាសន្ននាបច្ចុប្បន្ន៕