ទឹកជំនន់នៅតាមដងទន្លេនៅទីក្រុង Chongqing ភាគនិរតីប្រទេសចិនកាលពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) |
ភាគខាងត្បូងប្រទេសចិនបានរងទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងថ្មីមួយចាប់ពីថ្ងៃទី ៥ ខែកក្កដាមក។
បរិមាណទឹកភ្លៀងនៅទីក្រុងវូហាននៃខេត្តហ៊ូប៉ី មានកន្លែងខ្លះបានកើនឡើងពី ៤០០ ទៅ ៤៩២ ម.ម ដែលបង្ខំឱ្យទីក្រុងនេះនិងតំបន់ជាច្រើនដទៃទៀតនៅក្នុងខេត្តនេះ ត្រូវតែប្រកាសគ្រាអាសន្ន (សញ្ញាក្រហម)។
គួរជម្រាបថាយោងតាមការស្ថិតិនាពេលថ្មីៗនេះ គ្រោះភ្លៀងទឹកជំនន់ដ៏ធ្ងន់ធ្ងរនាពេលថ្មីៗនេះ បានប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សជិត ២០ លាននាក់ នៅខេត្ត/ក្រុងនិងតំបន់ស្វយ័តចំនួន ២៦ នៅប្រទេសចិន។ ចំនួនអ្នកស្លាប់និងបាត់ខ្លួនពីគ្រោះធម្មជាតិនេះបានលើសពី ១២០ នាក់ ហើយបណ្តាលឲ្យ សេដ្ឋកិច្ចចិនត្រូវរងការខូចខាតដោយផ្ទាល់បានឡើងដល់ជិត ៤២ ពាន់លានយ័ន (ស្មើនឹងជិត ៦ ពាន់លានដុល្លារអាមេរិក) ផងដែរ៕