ពលរដ្ឋអាមេរិ​កនៅឯ​បរទេស ត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន

Chia sẻ
(VOVWORLD) - ក្រសួងការបរទេសនៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៩ ខែតុលា បានផ្តល់អនុសាសន៍ឱ្យពលរដ្ឋអាមេរិកទាំងអស់នៅឯបរទេស បង្កើនការប្រុងប្រយ័ត្ន ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងក្នុងតំបន់ជាច្រើននៅលើពិភពលោក។

នៅក្នុងការអនុសាសន៍ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ភាពតានតឹងកំពុងកើនឡើងក្នុងតំបន់ជាច្រើននៅលើពិភពលោក ជាមួយនឹងហានិភ័យនៃការវាយប្រហារភេរវកម្ម ការតវ៉ា ឬអំពើហឹង្សាផ្សេងៗប្រឆាំងនឹងពលរដ្ឋ និងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

ពលរដ្ឋអាមេរិ​កនៅឯ​បរទេស ត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន - ảnh 1ក្រសួងការបរទេសសហរដ្ឋអាមេរិក។ រូបថត៖ Getty 

អនុសាសន៍នេះត្រូវបានចេញផ្សាយក្នុងបរិបទនៃបាតុកម្មកើតឡើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដើម្បីតវ៉ាប្រឆាំងនឹងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ហើយក្រុមបាតុករជាច្រើនបានកំណត់គោលដៅទីតាំងការទូតរបស់សហរដ្ឋអាមេរិក។ មុននោះ  ក្រសួងការបរទេសអាមេរិកបានដំឡើងកម្រិតអនុសាសន៍ការធ្វើដំណើរទៅកាន់ប្រទេសលីបង់និងអ៊ីស្រាអែល ឡើដល់កម្រិតខ្ពស់បំផុត ហើយបានអនុញ្ញាតឱ្យបុគ្គលិករដ្ឋាភិបាលដែលមិនចាំបាច់ និងក្រុមគ្រួសាររបស់ពួកគេចាកចេញពីប្រទេសទាំងពីរនេះ។

លើកចុងក្រោយដែលក្រសួងការបរទេសអាមេរិកបានចេញអនុសាសន៍ស្រដៀងគ្នានេះ គឺកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីមេដឹកនាំ អាល់កៃដា Ayman al-Zawahiri ត្រូវបានសម្លាប់៕

ប្រតិកម្មទៅវិញ