នារសៀលថ្ងៃទី ១២ សីហា អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរមួយដែលនាំពលរដ្ឋវៀតណាមចំនួន ២៤២ នាក់ពីសិង្ហបុរី មកប្រទេសវិញតាមបំណងប្រាថ្នារបស់ពួកគេ។ បន្ទាប់ពីបានមកដល់ ពលរដ្ឋទាំងអស់នេះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅខេត្ត Tien Giang តាមបទប្បញ្ញត្តិ។
ក្នុងចំណោមពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសវិញលើកនេះ រួមមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ មនុស្សដែលជំងឺប្រចាំកាយ និងករណីពិបាកពិសេសផ្សេងទៀត។ បន្ទាប់ពីបំពេញបែបបទឆ្លងដែន និងការប្រកាសវេជ្ជសាស្រ្តមក ពលរដ្ឋទាំងអស់ត្រូវបានបញ្ចូនទៅធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិផងដែរ៕