ព្រះឧបជ្ឈាយ៍ Thich Nhat Hanh ​សោយ​​ទី​វង្គតគឺជាការបាត់បង់របស់សហគមន៍ពុទ្ធ​សាស​នា​និយាយដោយឡែក និងពុទ្ធសាសនាវៀតណាមនិយាយរួម

Chia sẻ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ការសោយទីវង្គតរបស់ ព្រះឧបជ្ឈាយ៍ Thich Nhat Hanh គឺជាការបាត់បង់របស់សហគមន៍ពុទ្ធសាសនាវៀតណាមនិយាយរួម និងពុទ្ធសាសនាវៀតណាមនិយាយដោយឡែក។
ព្រះឧបជ្ឈាយ៍ Thich Nhat Hanh ​សោយ​​ទី​វង្គតគឺជាការបាត់បង់របស់សហគមន៍ពុទ្ធ​សាស​នា​និយាយដោយឡែក និងពុទ្ធសាសនាវៀតណាមនិយាយរួម - ảnh 1ព្រះឧបជ្ឈាយ៍ Thich Nhat Hanh  (រូបថត៖ Kelvin Cheuk)

នាថ្ងៃទី ២៣ មករា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីអត្ថាធិប្បាយរបស់វៀតណាមចំពោះការដែលព្រះឧបជ្ឈាយ៍ Thich Nhat Hanh សោយទីវង្គតនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang បានឲ្យដឹងថាដោយទទួលបានដំណឹងថា ព្រះឧបជ្ឈាយ៍ Thich Nhat Hanh សោយទីវង្គតនោះ ក្រសួងការបរទេសវៀតណាមសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ
សហគមន៍ពុទ្ធសាសនាវៀតណាមទាំងនៅក្នុង និងក្រៅប្រទេស និងក្រុមគ្រួសារ ព្រះឧបជ្ឈាយ៍ Thich Nhat Hanh។ ព្រះឧបជ្ឈាយ៍ Thich Nhat Hanh គឺជាព្រះសង្ឃមួយអង្គនៃពុទ្ធបរិស័ទ្ធវៀតណាម ដែលបានរស់នៅបរទេស ជាច្រើនឆ្នាំ ហើយរួមចំណែកជាច្រើនក្នុងការណែនាំ និងការអភិវឌ្ឍពុទ្ធសាសនា វប្បធម៌វៀតណាមនៅលើពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ការសោយទីវង្គតរបស់ ព្រះឧបជ្ឈាយ៍ Thich Nhat Hanh គឺជាការបាត់បង់របស់សហគមន៍ពុទ្ធសាសនាវៀតណាមនិយាយរួម និងពុទ្ធសាសនាវៀតណាមនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ