ព្រះមហាក្សត្រអេស្ប៉ាញកោតសរសើរចំពោះជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២០ នៅឯព្រះបរមរាជវាំង Zarzuele នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជា ណាចក្រអេស្ប៉ាញលោក Hoang Xuan Hai បានអញ្ជើញជូនសារតាំងទៅព្រះមហាក្សត្រអេស្ប៉ាញ Felipe VI ។
ព្រះមហាក្សត្រអេស្ប៉ាញកោតសរសើរចំពោះជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 - ảnh 1 ព្រះមហាក្សត្រអេស្ប៉ាញ Felipe VI (រូបថត៖ AFP/TTXVN)

ក្នុងជំនួបបន្ទាប់ពីការជូនសារតាំងនេះ ព្រះមហាក្សត្រ Felipe VI បានអញ្ជើញវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏វិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង Covid-19 ហើយមានបំណងចង់ឱ្យប្រទេសទាំងពីរចែករំលែកបទពិសោធន៍និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនដើម្បីជំនះពុះពារលើជំងឺរាតត្បាតនេះយ៉ាងឆាប់ៗផងដែរ។ ទន្ទឹមនឹងនេះដែរ ព្រះមហាក្សត្រក៏បានសង្ឃឹមថាលោកឯកអគ្គរដ្ឋទូត Hoang Xuan Hai នឹងក្លាយជាស្ពានតភ្ជាប់យ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកចចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងអេស្បាញនិងវៀតណាមផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Hoang Xuan Hai បានអះអាងថាជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដែលក្នុងនោះមានប្រទេសអេស្ប៉ាញក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ ការប្រមូលផ្តុំធនធាន ការស្រាវជ្រាវដើម្បីស្វែងរកវ៉ាក់សាំងនិងថ្នាំព្យាបាលប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ៕

ប្រតិកម្មទៅវិញ