ព្រះមហាក្សត្រហ្ស៊កដានីនិងប្រធានាធិបតីស៊ីរីបានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងអស់រយៈពេល ១០ឆ្នាំ

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៣ ខែតុលាព្រះបរមរាជវាំងហ្ស៊កដានីបានឲ្យដឹងថា ព្រះមហាក្សត្រ Abdullah បានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីស៊ីរី Bashar al-Assad ។ 

យោងតាមមន្រ្តីមួយចំនួនបានឲ្យដឹងថា នេះជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងរវាងព្រះមហាក្សត្រ Abdullah និងលោកប្រធានាធិបតី Assad ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសស៊ីរី កាលពីមួយទសវត្សរ៍មុន។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ មេដឹកនាំទាំងពីររូបបានពិភាក្សាអំពី ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងពិធីបង្កើនកិច្ចសហប្រតិបត្តិការ។ ព្រះមហាក្សត្រ  Abdullah បានអះអាងថា ហ្ស៊កដានីបានគាំទ្របូរណភាពទឹកដីរបស់ស៊ីរី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពនិងស្ថិរភាពរបស់ប្រទេសជិតខាងនេះ។

កាលពីសប្តាហ៍មុន ហ្ស៊កដានីបានបើកច្រកព្រំដែនជាមួយប្រទេសស៊ីរី ដើម្បីលើកកម្ពស់ការវិនិយោគនិងពាណិជ្ជកម្ម។ ហ្ស៊កដានីក៏បានប្រកាសផងដែរថា នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Royal Jordanian តភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសស៊ីរីឡើងវិញ៕


ប្រតិកម្មទៅវិញ