ព្រះមហាក្សត្រម៉ាឡេស៊ីបានតែងតាំងនាយករដ្ឋមន្រ្តីស្តីទី

Chia sẻ
(VOVWORLD) - លោក Mahathir បានដាក់សំណើសុំលាលែងពីតំណែងថ្វាយព្រះមហាក្សត្រម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ព្រមទាំងលាលែងពីតំណែងប្រធានគណបក្សរួបរួមប្រជាជនម៉ាឡេស៊ី (ហៅកាត់ថា Bersatu - ដែល ស្ថាបនិក និងដឹកនាំដោយលោក Mahathir)។ 

នាថ្ងៃទី ២៤ ខែកុម្ភៈ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះអង្គ Abdullah Sultan Ahmad Shah ទ្រង់បានទទួលយកសំណើសុំលាលែងពីតំណែងរបស់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Mahathir Mohamad ប៉ុន្តែព្រះអង្គបាន ត្រាស់បង្គាប់ឲ្យលោក Mahathir ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន រហូតដល់ពេលណា ដែលប្រទេសនេះមាននាយករដ្ឋមន្ត្រីថ្មី និងបង្កើតគណរដ្ឋមន្ត្រីថ្មី។

ព្រះមហាក្សត្រម៉ាឡេស៊ីបានតែងតាំងនាយករដ្ឋមន្រ្តីស្តីទី - ảnh 1 នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Mahathir Mohamad  (រូបថត៖ TTXVN)

មុននេះលោក Mahathir បានដាក់សំណើសុំលាលែងពីតំណែងថ្វាយព្រះមហាក្សត្រម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ព្រមទាំងលាលែងពីតំណែងប្រធានគណបក្សរួបរួមប្រជាជនម៉ាឡេស៊ី (ហៅកាត់ថា Bersatu - ដែល ស្ថាបនិក និងដឹកនាំដោយលោក Mahathir)។ ទន្ទឹមនឹងនេះ Bersatu ក៏បានសម្រេចចិត្តដកខ្លួនចេញពីសម្ព័ន្ធភាព នៃក្តីសង្ឃឹម (PH) ដែលកំពុងកាន់អំណាចនៅ ម៉ាឡេស៊ី។ ហេតុដូច្នេះហើយ សម្ព័ន្ធភាពនេះបាន បែកបាក់ជាផ្លូវការបន្ទាប់ពីបានកាន់អំណាចជិតពីរឆ្នាំ៕

ប្រតិកម្មទៅវិញ