ព្រះមហាក្សត្រថៃអនុម័តលើច្បាប់ស្តីពីគណបក្សនយោបាយ

Chia sẻ
(VOVWORLD) - ព្រះមហាក្សត្រថៃ Rama X ទើបនឹងអនុម័តលើច្បាប់ស្តីអំពីគណបក្ស នយោបាយដែលចូលជាធរមានចាប់ពីថ្ងៃទី ៨ តុលា។ ក្រមច្បាប់ស្តីពីគណបក្សនយោបាយរួមមានជំពូកចំនួន ១០ និងមាត្រាចំនួន ១៥២។ 
ព្រះមហាក្សត្រថៃអនុម័តលើច្បាប់ស្តីពីគណបក្សនយោបាយ - ảnh 1 ព្រះមហាក្សត្រថៃអនុម័តលើច្បាប់ស្តីពីគណបក្សនយោបាយ

(VOVworld) – ព្រះមហាក្សត្រថៃ Rama X ទើបនឹងអនុម័តលើច្បាប់ស្តីអំពីគណបក្ស នយោបាយដែលចូលជាធរមានចាប់ពីថ្ងៃទី ៨ តុលា។ ក្រមច្បាប់ស្តីពីគណបក្សនយោបាយរួមមានជំពូកចំនួន ១០ និងមាត្រាចំនួន ១៥២។ នេះគឺជាក្រមច្បាប់ទី ៣  ក្នុងចំណោមក្រមច្បាប់ដែលព្រះមហាក្សត្រថៃអនុម័តក្រោយពីរដ្ឋធម្មនុញ្ញថ្មីឆ្នាំ ២០១៧ ត្រូវបានចេញផ្សាយនាថ្ងៃទី ៦ មេសា កន្លងទៅ។ តាមគំរោង គណៈកម្មាធិការរៀបចំ រដ្ឋធម្មនុញ្ញនឹងសម្រេចគំរោងក្រមច្បាប់ផ្សេងៗទៀតមុនកាលកំណត់នាថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៧ ខាងមុខ។ ទោះបីជាក្រមច្បាប់ស្តីពីគណបក្សនយោបាយបានចូលជាធរមានក្តី ប៉ុន្តែ បណ្ដាគណបក្សនយោបាយនៅថៃកំពុងយកចិត្តទុកដាក់ជាពិសេសដល់ពេល ណាក្រុមប្រឹក្សារក្សាសណ្តាប់ធ្នាប់ជាតិ (NCPO) លុបចោលបទហាមឃាត់ប្រមូលនៅ ទីកន្លែងសាធារណៈឬសកម្មភាពនយោបាយដទៃទៀត ដែលអាចជះឥទ្ធិពលដល់ការ ងារត្រៀមរៀបចំឲ្យចលនាស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតខាងមុខ។ ម៉្យាងទៀត ថា៖ ច្បាប់នេះកំណត់ការជ្រើសរើសបេក្ខជននៃបណ្ដាគណបក្សនយោបាយដែលចុះឈ្មោះក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីផងដែរ។ ប្រការនេះបង្កឲ្យមានការព្រួយបារម្ភសំរាប់គណបក្សនយោបាយតូចៗដែលត្រូវម្ចាស់ការហិរញ្ញវត្ថុដើម្បីរៀបចំការបោះឆ្នោតក្នុងផ្ទៃក្នុងគណបក្សលើទូទាំងប្រទេស៕ 

ប្រតិកម្មទៅវិញ