ព្រឹទ្ធសភាអាមេរិកបានច្រានចោលរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការរារាំង ប្រធានាធិបតីអាមេរិក លោក Trump ពីការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែមិថុនា ព្រឹទ្ធសភាអាមេរិកបានរារាំងរាល់កិច្ចខិតខំប្រឹងប្រែងចំពោះការដាក់កំហិតលើសិទ្ធអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។
ព្រឹទ្ធសភាអាមេរិកបានច្រានចោលរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការរារាំង ប្រធានាធិបតីអាមេរិក លោក  Trump ពីការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ - ảnh 1 សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ លោក Tim Kaine

សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យទាំងពីររូបគឺ លោក Tim Kaine និងលោក Tom Udall បានស្នើឲ្យច្រាលចោលសិទ្ធិអំណាចរបស់លោក Trump ក្នុងការប្រើប្រាស់ថវិកា ដើម្បីដាក់ពង្រាយសកម្មភាពយោធាដោយគ្មានការយល់ព្រមពីរដ្ឋសភា។ សំណើរនេះត្រូវបានបញ្ចូលបន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់ដែលហៅថាក្រិតក្រមចំណាយលើវិស័យការពារជាតិឆ្នាំ ២០២០ (NDAA) ដោយតម្រូវឱ្យមានសម្លេងគាំទ្រយ៉ាងហោចណាស់ ៦០ សម្លេងនៅព្រឹទ្ធសភា ក៏ប៉ុន្តែនាបច្ចុប្បន្នមានសម្លែងប្រឆាំងជាង៤០ សម្លេងទៅហើយ។ មុននេះ សមាជិកព្រឹទ្ធសភា Kaine ដែលតំណាងឱ្យរដ្ឋ Virginia បានអះអាងថាការបោះឆ្នោតលើសំណើរនេះគឺជាកាទង្វើរដ៏សំខាន់ ដោយមិនថានៅពេលដែលវាត្រូវបានអនុម័តក៏ដោយ ប៉ុន្តែវានឹងបង្ខំឱ្យព្រឹទ្ធសភាពិភាក្សាអំពីសកម្មភាពយោធាដែលប្រឆាំងប្រទេសអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ