|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បានបញ្ជូនសារដល់បណ្ដាសមាជិកសភារដ្ឋIllinois (អាមេរិក) (vov.vn) |
VOV-ថ្លែងមតិនៅសម័យប្រជុំពេញអង្គររដ្ឋសភារដ្ឋ Illinois នាពេលកន្លង
មក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បាន
បញ្ជូនសារដល់បណ្ដាសមាជិកសភារដ្ឋអំពីយថាទស្សន៍អភិវឌ្ឍន៍ដ៏ល្អប្រសើរ
នៃទំនាក់ទំនងវៀតណាម-អាមេរិក ជាចម្បងគឺក្នុងវិស័យសហប្រតិបត្តិការ
សេដ្ឋកិច្ចពានិជ្ជកម្មនិងវិនិយោគហើយ ពិសេសគឺក្នុងកាលៈទេសៈដែលវៀត
ណាមរួមជាមួយអាមេរិកនិងប្រទេសផ្សេងៗកំពុងសកម្មចរចារអំពីកិច្ចព្រមព្រៀង
ដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP)។ សមាជិកសភាអាមេរិកជាច្រើនសន្យា
លើកទឹកចិត្តនិងគាំទ្របណ្ដាអង្គភាពអាជីវកម្មរដ្ឋយកចិត្តទុកដាក់ឲ្យបានច្រើន
ថែមទៀតដល់ទីផ្សារដែលពោពេញទៅដោយសក្ដានុភាពវៀតណាម។ មុននោះនៅជំនួបសន្ទនាជាមួយសមាជិកសភាសហរដ្ឋលោក Vicky Hatzler និងថ្នាក់ដឹក
នាំផ្នែកកសិកម្មរដ្ឋ Missouri ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បានសម្ដែងការ
ស្វាគមន៍ចំពោះការដែលគណៈកម្មាធិការកសិកម្មរដ្ឋសភាអាមេរិកទើបនឹងបាន
បោះឆ្នោត អនុម័តលើការផ្ដើមគំនិតរបស់សមាជិកសភា Hatzler ស្ដីពីការលុប
ចោលកម្មវិធីឃ្លាំមើលត្រីរំអិលរបស់ក្រសួងកសិកម្មអាមេរិកសំដៅដោះស្រាយ
របងពាណិជ្ជកម្មក្រៅពាណិជ្ជកម្មចំពោះត្រីប្រាត្រី Basa របស់វៀតណាមដែលនាំ
ចេញទៅអាមេរិក៕