អ្នកយកព័ត៌មានរាប់រយនាក់នឹងធ្វើការនៅក្នុងព្រឹត្តិការណ៍ F1 Vietnam 2020 ក្នុងខែមេសាខាងមុខនេះ (ប្រភពរូបថត៖ គណៈកម្មាការរៀបចំព្រឹត្តិការណ៍នេះ) |
ហេតុដូច្នោះហើយ ប្រព័ន្ធផ្សព្វផ្សាយត្រូវតែប្រកាន់ខ្ជាប់តាមស្តង់ដារអំពីសមត្ថភាពនិងការសន្យារក្សាសិទ្ធិតាមបទកំណត់របស់សហព័ន្ធយានយន្តអន្តរជាតិ (FIA) - Formula 1 និង Vietnam Grand Prix Co. , Ltd (ដែលជាអង្គភាពរៀបចំព្រឹត្តិការណ៍នេះនៅវៀតណាម) ។ ការប្រណាំងរថយន្ត Formula 1 VinFast Vietnam Grand Prix 2020 គឺជាការប្រណាំងលើកដំបូងនៅវៀតណាម និងជា ការប្រណាំងថ្មីតែមួយគត់នៅឆ្នាំ ២០២០។ គេរំពឹងថាអ្នកយកព័ត៌មានអន្តរជាតិ ប្រមាណពី ៣០០ ទៅ ៥០០ នាក់នឹងធ្វើការនៅទីក្រុងហាណូយ។ ការប្រណាំងនៅវៀតណាមដោយមានឈ្មោះថា Formula 1 VinFast Vietnam Grand Prix 2020 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមេសានៅទីក្រុងហាណូយ៕