ព្រះចៅអធិរាជនិងព្រះអធិរាជ្យានីជប៉ុនយាងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ

Chia sẻ
(VOVworld) – នាថ្ងៃត្រង់ ព្រះចៅអធិរាជជប៉ុន Akihito  
និងព្រះអធិរាជ្យានីបាន យាងបញ្ចប់ដំណើរទស្សនកិច្ច
ថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៨ កុម្ភៈដល់ ថ្ងៃទី ៥
មិនា ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យតាមសេចក្តី
អញ្ជើញរបស់ប្រធាន រដ្ឋវៀតណាម លោក Tran Dai Quang។ 

ព្រះចៅអធិរាជនិងព្រះអធិរាជ្យានីជប៉ុនយាងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
ព្រះចៅអធិរាជនិងព្រះអធិរាជ្យានីជប៉ុនយាងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ (VNA)

(VOVworld) – នាថ្ងៃត្រង់ ព្រះចៅអធិរាជជប៉ុន Akihito  និងព្រះអធិរាជ្យានីបាន
 យាងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៨ កុម្ភៈដល់ ថ្ងៃ
ទី ៥ មិនា ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យតាមសេចក្តីអញ្ជើញរបស់ប្រធាន
រដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើក នេះ
ព្រះចៅអធិរាជជប៉ុននិងព្រះអធិរាជ្យានីបានយាងចូលរួមក្នុងពិធីជប់លៀង
ដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវធ្វើជាអធិបតី
 ជួបសំដែងការគួរសមជាមួយអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក  
Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋ
សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ ក្នុងបណ្ដាជំនួបសន្ទនា
ភាគីទាំងពីរបានចាត់ទុកថា៖ ដំណើរទស្សនកិច្ចជាលើកដំបូងថ្នាក់រដ្ឋនៅ
វៀតណាមរបស់ព្រះចៅអធិរាជ្យជប៉ុននិងព្រះអធិរាជ្យានីមានអត្ថន័យប្រវត្តិ
សាស្ត្រក្នុងទំនាក់ទំនងទ្វេភាគីដែលបង្កើនទំនុកទុកចិត្តការយោគយល់គ្នា
និងចំណង មិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈនោះ អភិវឌ្ឍន៍ទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងជប៉ុនឲ្យស៊ីជម្រៅថែមទៀត។ នាឆ្នាំ ២០១៨
 វៀតណាម ជប៉ុននឹងរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនង
ការទូត។ នេះគឺ ជាគ្រឹះស្ថានសំខាន់ដើម្បីអភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងទ្វេភាគី៕ 

ប្រតិកម្មទៅវិញ