ព្រះចៅអធិរាជជប៉ុន Akihito ផ្ញើព្រះ​រាជសារ​ឆ្នាំថ្មី​លើក​ចុងក្រោយ​មុន​ពេលដាក់រាជ្យ

Chia sẻ
(VOVWORLD) -ក្នុងព្រះរាជសារឆ្នាំថ្មីនាថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩ នោះ ព្រះចៅអធិរាជជប៉ុន Akihito បានផ្ញើសេចក្ដីជូនពរដ៏ល្អប្រពៃបំផុតដល់ប្រជាជនជប៉ុនគ្រប់រូប ក៏ដូចជាជូនពរសន្តិភាពពិភពលោកផងដែរ។ នេះគឺជាព្រះរាជសារអំណរឆ្នាំថ្មីចុងក្រោយរបស់ ព្រះចៅអធិរាជជប៉ុន Akihito មុនពេលដាក់រាជ្យ។
ព្រះចៅអធិរាជជប៉ុន Akihito ផ្ញើព្រះ​រាជសារ​ឆ្នាំថ្មី​លើក​ចុងក្រោយ​មុន​ពេលដាក់រាជ្យ - ảnh 1 ព្រះចៅអធិរាជជប៉ុន Akihito

កាលពីឆ្នាំ ២០១៨ ព្រះចៅអធិរាជជប៉ុន Akihito បានថ្លែងអបអរសាទរឆ្នាំថ្មីទៅកាន់មនុស្សប្រមាណ ១២៧ ០០០ នាក់ដែលមានវត្តមាននៅ ព្រះបរមរាជវាំង។ តាមការប៉ាន់ស្មានថា ចំនួនមនុស្សទៅកាន់ព្រះបរមរាជវាំងឆ្នាំនេះនឹងបំបែកឯកទគ្គកម្មចំពោះឆ្នាំទៅមិញ។

តាមផែនការ ព្រះចៅអធិរាជជប៉ុន Akihito ដែលមានព្រះជន្ន ៨៥ ព្រះវស្សា និងដាក់រាជ្យ ដោសារព្រះជន្នខ្ពស់ និងបញ្ហាព្រះរាជសុខភាពនាថ្ងៃទី ៣០ ខែមេសាខាងមុខ ហើយក្លាយទៅជាព្រះមហាក្សត្រ ដំបូងបង្អស់របស់ជប៉ុនដែល ដាក់រាជ្យក្នុងរយៈពេល ២០០ ឆ្នាំកន្លេងមក។ ព្រះរាជទាយាទ  Naruhito នឹងគ្រងរាជ្យសម្បត្តិនាថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ៕

ប្រតិកម្មទៅវិញ