ព្រឹកថ្ងៃទី២១ មិថុនា វៀតណាមមិនកត់ត្រាករណីឆ្លងជំងឺ Covid-19 ថ្មី

Chia sẻ
(VOVWORLD) - ដូច្នេះហើយ នេះជាថ្ងៃទី៦៦ជាប់ៗគ្នាហើយដែលវៀតណាមមិនកត់ត្រាករណីឆ្លងជំងឺថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។

យោងតាមគណៈកម្មការជាតិដឹកនាំការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 បានឲ្យដឹងថា គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២១ មិថុនា វៀតណាមបន្តមិនរកឃើញករណីឆ្លង Covid-19 ថ្មីណាមួយឡើយ។

ដូច្នេះហើយ នេះជាថ្ងៃទី៦៦ជាប់ៗគ្នាហើយដែលវៀតណាមមិនកត់ត្រាករណីឆ្លងជំងឺថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។ នាបច្ចុប្បន្ន វៀតណាមមានករណីឆ្លង Covid-19 សរុបចំនួន៣៤៩នាក់ ក្នុងនោះមាន២០៩នាក់ត្រូវបានដាក់ដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលក្នុងប្រទេស ហេតុដូច្នេះមិនមានលទ្ធភាពដើម្បីឆ្លងរីករាលដាលវីរុសទៅក្នុងសហគមន៍ឡើយ៕

ប្រតិកម្មទៅវិញ