ព្រឹកថ្ងៃទី១០ ខែឧសភា វៀតណាមកត់ត្រាអ្នកឆ្លង កូវីដ ១៩ ថ្មីចំនួន ៨០នាក់

Chia sẻ
(VOVWORLD) - បរិមាណករណីឆ្លងក្នុងសហគមន៍ រួមមាន៖ Bac Ninh (២៧) Vinh Phuc (១៩) Da Nang (១៣) Bac Giang (៥) Ha Noi (៩) Hoa Binh (២) Dak Lak (១) Dien Bien (១) Lang Son (១)។
ព្រឹកថ្ងៃទី១០ ខែឧសភា វៀតណាមកត់ត្រាអ្នកឆ្លង កូវីដ ១៩ ថ្មីចំនួន ៨០នាក់ - ảnh 1កម្លាំងនគរបាលឃុំ Kim Son ខ័ណ្ឌ Gia Lam ទីក្រុងហាណូយ យាមនៅប៉ុស្តិ៍ត្រួតពិនិត្យបន្ទាប់ពីរកឃើញសិស្ស ៤ នាក់ត្រូវឆ្លងកូវីដ ១៩។ (រូបថត៖ congan.com.vn)
ក្រសួងសុខាភិបាលឲ្យដឹងថា គិតចាប់តាំងពីវេលាម៉ោង១៨ថ្ងៃទី៩ដល់វេលា ម៉ោង៦ថ្ងៃទី១០ ខែឧសភា វៀតណាមមានករណីឆ្លង កូវីដ ១៩ ថ្មីចំនួន ៨០ ករណី បន្ថែមទៀត ក្នុងនោះ ករណីនាំចូលចំនួន២ត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ ហើយករណី សេសសល់ចំនួន ៧៨ ត្រូវបានកត់ត្រាក្នុងសហគមន៍។ រហូតមកដល់ពេលនេះ វៀតណាមមានអ្នកជម្ងឺ កូវីដ ១៩ ចំនួន៣៤១២នាក់។
បរិមាណករណីឆ្លងក្នុងសហគមន៍ រួមមាន៖ Bac Ninh (២៧) Vinh Phuc (១៩) Da Nang (១៣) Bac Giang (៥) Ha Noi (៩) Hoa Binh (២) Dak Lak (១) Dien Bien (១) Lang Son (១)។
វៀតណាមបានព្យាបាលជាសះស្បើយឲ្យអ្នកជម្ងឺកូវីដ ១៩ចំនួន ២៦០២ នាក់ ខណៈដែលករណីស្លាប់មាន ៣៥ នាក់៕

ប្រតិកម្មទៅវិញ