ព្យុហយាត្រាដោយទ្រង់ទ្រាយធំនៅទូទាំងអាមេរិក |
នាថ្ងៃទី ២៤ មិនា និស្សិតនិងអ្នកគាំទ្រជាង ១ លាននាក់ បានចេញទៅដងវិថីនានានៅ Washington DC និងទីក្រុងផ្សេងៗទៀតនៅអាមេរិក ក៏ដូចជានៅលើពិភពលោក ដើម្បីចូលរួមព្យុហយាត្រា សំដៅប្រឆាំងអំពើហឹង្សាដោយកាំភ្លើង ហើយអំពាវនាវឲ្យអ្នកតាក់តែងច្បាប់អនុម័តលើច្បាប់គ្រប់គ្រងដោយតឹងរឹងជាង។ ព្រឹត្តិការណ៍នេះចាប់ផ្តើមប្រព្រឹត្តិទៅនាពេលថ្ងៃត្រង់ ប៉ុន្តែអ្នកចូលរួមរាប់ពាន់នាក់បានប្រមូលផ្តុំជាច្រើនម៉ោងមុន នៅរដ្ឋ Pennsylvania នៅក្បែរ មហាវិថី Capitol Hill ដើម្បីបង្ហាញនូវសារប្រឆាំងអំពើហឹង្សាដោយកាំភ្លើង ហើយអំពាវនាវឲ្យរដ្ឋាភិបាលរឹតបន្តឹងចំពោះវិធានការណ៍គ្រប់គ្រងកាំភ្លើងដោយតឹងតែងថែមទៀត ដើម្បីធានាសុវត្ថិភាពនៅតាមសាលារៀននិយាយដោយឡែក និងប្រជាជននិយាយរួម៕