ព្យុះទីហ្វុង Lekima ផ្តាច់ជីវិតមនុស្សជាច្រើននាក់នៅប្រទេសចិន

Chia sẻ
(VOVWORLD) -ទីភ្នាក់ងារគ្រប់គ្រងទឹកជំនន់ខេត្ត Zhejiang បានឲ្យដឹងថា មានមនុស្សប្រមាណ ១ លាននាក់ត្រូវជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព ហើយមានមនុស្សប្រមាណ ៥ លាននាក់ផ្សេងទៀតនៅក្នុងខេត្ត ត្រូវទទួលរងផលប៉ះពាល់។

យោងតាមតួរលេខធ្វើបច្ចុប្បន្នភាព នាព្រឹកថ្ងៃទី ១១ ខែសីហារបស់រដ្ឋអំណាចខេត្ត Zhejiang ភាគខាងកើតប្រទេសចិនបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន ២៨ បានស្លាប់បាត់បង់ជីវិត និង ២០ នាក់ផ្សេងទៀតត្រូវបាត់ខ្លួន ខណៈដែល ព្យុះទីហ្វុង Lekima បានបោកបក់មកលើខេត្ត Zhejiang ។

ទីភ្នាក់ងារគ្រប់គ្រងទឹកជំនន់ខេត្ត Zhejiang បានឲ្យដឹងថា មានមនុស្សប្រមាណ ១ លាននាក់ត្រូវជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព ហើយមានមនុស្សប្រមាណ ៥ លាននាក់ផ្សេងទៀតនៅក្នុងខេត្ត ត្រូវទទួលរងផលប៉ះពាល់។

មុននេះ មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានចេញសេចក្ដីព្រមានក្រហមអំពី ព្យុះទីហ្វុង Lekima  - ជាព្យុះទីហ្វុងខ្លាំងបំផុតចាប់ពីឆ្នាំ២០១៤ មក ដែលនឹងបោកបក់មកលើខេត្ត Zhejiang ។

សូមបញ្ជាក់ថា ព្យុះទីហ្វុង Lekima គឺ ព្យុះទីហ្វុងទី ៩ ដែល បានបោកបក់ មកលើ ប្រទេសចិនក្នុងរដូវ ភ្លៀងធ្លាក់ ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ