ព្យុងយ៉ាងអះអាងជាថ្មីម្តងទៀតនូវសិទ្ធិបាញ់កាំជ្រួចរបស់ខ្លួន

Chia sẻ
(VOVworld) – សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
បានឡើងសម្លេងជាថ្មីម្តង ទៀតអំពីការបាញ់កាំជ្រួចរបស់ខ្លួន
នាពេលថ្មីៗនេះ។

ព្យុងយ៉ាងអះអាងជាថ្មីម្តងទៀតនូវសិទ្ធិបាញ់កាំជ្រួចរបស់ខ្លួន - ảnh 1
ព្យុងយ៉ាងអះអាងជាថ្មីម្តងទៀតនូវសិទ្ធិបាញ់កាំជ្រួចរបស់ខ្លួន (Image: VNA)

(VOVworld) – សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឡើងសម្លេងជាថ្មីម្តង ទៀតអំពីការបាញ់កាំជ្រួចរបស់ខ្លួននាពេលថ្មីៗនេះ។ ស្ថាប័នឃោសនានៃប្រទេសនេះ
កាសែត Rodong Sinmun បានឲ្យដឹងថា៖ ការបាញ់កាំជ្រួចរបស់ព្យុងយ៉ាងគឺសកម្មភាព
ធម្មតាដែលត្រូវបានដំណើរការក្នុងតំបន់ដែនសមុទ្ររបស់សាធាណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ ហើយបង្ហាញនូវសិទ្ធិការពារដោយខ្លួនឯងនៃប្រទេសមួយដែលមាន
អធិបតេយ្យភាព។ ប្រទេសនេះបានអះអាងថា៖ គេនឹងបន្តអនុវត្តសិទ្ធិ ការពារខ្លួនឯង
របស់ខ្លួន។ ទន្ទឹមនឹងនោះ ព្យុងយ៉ាងក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាការរិះគន់របស់
អាមេរិកចំពោះបញ្ហានេះ​ ក្នុងពេលដែល អាមេរិកក៏អភិវឌ្ឍន៍អាវុធទំនើប ផងដែរ៕

ប្រតិកម្មទៅវិញ