ព្យុងយ៉ាងយល់ព្រមជួបចរចារជាមួយ Seoul អំពីការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់

Chia sẻ

(VOVworld) – នាថ្ងៃទី ១៨​ សីហា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ បានយល់ព្រមចំពោះសំណើររបស់កូរ៉ខាងត្បូងអំពីការរៀបចំបណ្ដាការចរចារ
ថ្នាក់ឯកទេសស្តីអំពីការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់
ក្នុងសង្គ្រាមលើឧបទ្វីបកូរ៉េ (១៩៥០-១៩៦៣) នាថ្ងៃទី ២៣ សីហា ខាងមុខ។ 

ព្យុងយ៉ាងយល់ព្រមជួបចរចារជាមួយ Seoul អំពីការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់  - ảnh 1
ការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់។ (Image: thethaovanhoa.vn)

(VOVworld) – នាថ្ងៃទី ១៨​ សីហា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ បានយល់ព្រមចំពោះសំណើររបស់កូរ៉ខាងត្បូងអំពីការរៀបចំបណ្ដាការចរចារ
ថ្នាក់ឯកទេសស្តីអំពីការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់
ក្នុងសង្គ្រាមលើឧបទ្វីបកូរ៉េ (១៩៥០-១៩៦៣) នាថ្ងៃទី ២៣ សីហា ខាងមុខ។
ភាគីព្យុងយ៉ាងក៏បានស្នើដំណើរការចរចារអំពីការចាប់ផ្តើមទួរទេសចរណ៍
នៅភ្នំ  Kumgang ឡើងវិញ នាថ្ងៃទី ២២ សីហា ខាងមុខ ផងដែរ។ នាថ្ងៃទី ១៨
សីហា កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បាន
អំពាវនាវ ឲ្យព្យុងយ៉ាងរៀបចំការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់
ប្រាស់។ ទន្ទឹមនឹងនោះ លោកស្រី Park Geun-hye បានសង្កត់ធ្ងន់ថា៖ ការព្រម
ព្រៀងអំពី ការចាប់ផ្តើមសកម្មភាពនៅមណ្ឌលឧស្សាហកម្មរួម Kaesong ឡើង
វិញ ដែល ទទួលបាននាពេលថ្មីៗនេះ បានបើកចេញដំណាក់កាលថ្មីក្នុងទំនាក់
ទំនងរវាង ប្រទេសកូរ៉េទាំង ២៕

ប្រតិកម្មទៅវិញ