(VOVworld) – នាថ្ងៃទី ៥ មិនា បញ្ជាការដ្ឋានកំពូលកងទ័ពសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមាធិតកូរ៉េ បានព្រមានថា៖ ប្រទេសនេះនឹងលុបចោលកិច្ចព្រមព្រៀងបញ្ឍប់សង្គ្រាម ដែលត្រូវបានចុះហេត្ថលេខា បន្ទាប់ពីសង្គ្រានអន្តរកូរ៉េ ឆ្នាំ ១៩៥០-១៩៥៣។ ក្នុងសេចក្តី
ថ្លែងការលើកាណាល់ទូរទស្សជាតិរបស់ប្រទេស នេះ ព្យុងយ៉ាងបានថ្កោលទោសបណ្ដា
គោលនយោបាយអមិត្តរបស់អាមេរិកនិង កូរ៉ខាងត្បូងចំពោះ ស.ប.ប.ក.។ ទន្ទឹមនឹងនោះ កងទ័ពប្រទេសនេះនឹងមានវិធានការឆ្លើយតបតវិញរយ៉ាងខ្លាំងក្លាជាង។ ព្យុងយ៉ាងក៏
បានកាត់ផ្តាច់ខ្សែ hotline និងបញ្ឃប់រាល់សកម្មភាពនៃគណៈប្រតិភូរបស់ខ្លួននៅតំបន់
គ្មានកងទ័ព Panmumjom។ សេចក្តីថ្លែងការពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី
អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមជាផ្លូវការការធ្វើសមយុទ្ធប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅ
ចាប់ ពីថ្ងៃទី ១ មិនា ដល់ទី ៣០ មេសា។ ក្រៅពីនោះ ប្រទេសទាំង ២ ក៏បានរៀបចំ ផែនការដំណើរការធ្វើសមយុទ្ធជាបន្ត ចាប់ពីថ្ងៃទី ១១ ដល់ទី ២១ មិនាខាងមុខ សំដៅបង្កើនសមត្ថភាពការពារដោយខ្លួនឯង។ ព្យុងយ៉ាងបានប្រឆាំងជំទាស់ យ៉ាងខ្លាំងក្លាចំពោះកាយវិការនេះ៕