ព្យុងយ៉ាងប្រកាសដំណើរការបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបប្រកបដោយជោគជ័យ |
(VOVworld) – នាថ្ងៃទី ៤ កក្កដា ស.ប.ប.ក. ជូនដំណឹងជាផ្លូវការថា៖ ប្រទេសនេះ បានបាញ់កាំជ្រួចមីស៊ីលឆ្លង់ទ្វីប (ICBM) ប្រកបដោយជោគជ័យនាព្រឹកថ្ងៃដដែល ក្រោមការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំ Kim Jong-un ព្រមទាំង ព្រមានថា៖ ប្រភេទកាំជ្រួចនេះអាចវាយប្រហារមិនថានៅទីកន្លែងណាលើពិភពលោក។ នាថ្ងៃនេះដែរប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានថ្កោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងហើយចាត់ទុកថា៖ សេអ៊ូលនឹងអតអនឲ្យនូវទង្វើបង្ករឿងហេតុដូច្នេះទេ។ លោកក៏បានអំពាវនាវឲ្យ អ.ស.ប. អនុវត្តបទដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាងដោយសារទង្វើនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត បន្ទាប់ពីការបាញ់កាំជ្រួចមីស៊ីលរបស់ ស.ប.ប.ក. ភ្លាមមួយរំពិច ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឲ្យប៉េកាំងមានប្រតិកម្មដាច់ខាតជាមួយព្យុងយ៉ាង។ ក្នុងពេលនោះ ថ្លែងមតិនៅសន្និសីទកាសែតនៅតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឲ្យដឹងថា៖ ជប៉ុន អាមេរិកនិងកូរ៉េខាងត្បូងនឹងសហការដើម្បីដាស់តឿន សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខ លើពិភពលោក (G20) ខាងមុខដាក់សម្ពាធទៅលើ ស.ប.ប.ក.៕