|
ព្យុងយ៉ាងបដិសេធឈរនៅខាងក្រោយការវាយប្រហារទៅលើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េ
ខាងត្បូង (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ មិនា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េបាន បដិសេធបណ្ដាការចោទប្រកាន់ឈរខាងក្រោយការវាយប្រហារដោយកាំបិតទៅលើ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូង លោក Mark Lippert ព្រមទាំង ថ្កោលទោសបណ្ដាការចោទប្រកាន់ពោលខាងលើគឺជាយុទ្ធនាការលាបមុខពោល ពេញទៅដោយគំនិតអាក្រក់របស់ Seoul។ នាថ្ងៃទី ៥ មិនា មុខសញ្ញា Kim Ji Jong បានវាយប្រហារដោយកាំបិតទៅលើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូងដែល ធ្វើឲ្យលោករងរបួស។ តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា ៖ ជនសង្ស័យដំណើរការវាយប្រហារពោលខាងលើគឺសំដៅប្រឆាំងជំទាស់ការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូងនាបច្ចុប្បន្ន៕